ខេត្តរតនគិរី ៖ លោក ធូ ឃឿ អភិបាលនៃគណ:អភិបាលស្រុកអូរជុំ បានឲ្យសារព័ត៌មានដឹងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ថាក្រោមការដឹកនាំដ៏ឈ្លាស់វ៉ៃរបស់ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី បានចង្អុលបង្ហាញពីចំណុចទិសដៅច្បាស់ៗគ្រប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រួមមាន ៖ ផ្លូវ ស្ពាន បរិស្ថានការរស់នៅ វិស័យអប់រំបណ្តុះបណ្តាល។ល។
ជាក់ស្តែងឃុំមួយក្នុងស្រុកអូរជុំ ខេត្តរតនគិរី កំពុងបង្ហាញខ្លួនក្លាយជាឃុំគំរូល្អស្អាតជាងគេក្នុងចំណោមក្រុងស្រុកទាំង៨ របស់ខេត្តរតនគិរី គ្មានសំរាមថង់ផ្លាស់ស្ទិចគររាយប៉ាយពាស់វាលពាស់កាល គ្រប់គ្រងផ្នែកបរិស្ថានបានល្អមុនគេបង្អស់នោះ មានឈ្មោះថា (ឃុំល្អក់) ស្ថិតក្នុងស្រុកអូរជុំ។
ជួបជាមួយអាជ្ញាធរមូលដ្ឋានឃុំល្អក់ លោក បៀន យ៉ែម ជំទប់ទី១ឃុំល្អក់ នៅល្ងាចថ្ងៃទី២៤ ខែមីនានេះ បានបញ្ចាក់ឲ្យដឹងថា
ឃុំល្អក់មានចំនួន៥ភូមិ ក្នុងគល់បញ្ជីរដ្ឋបាល រួមមាន ៖
១. ភូមិល្អក់
២. ភូមិកាំ
៣. ភូមិក្រលង
៤. ភូមិពីរ
៥. ភូមិគោក។
ដោយឡែកក្នុងភូមិពីរ បានបំបែកចេញជា២ភូមិថ្មីផ្សេងទៀត គឺ១ ភូមិ រីយ៉ា ២ ភូមិគោកប៉យ។ រីឯភូមិ គោក ក៏បានបំបែកចេញ១ភូមិថ្មីផ្សេងទៀតដែរគឺ ភូមិគោកពិល។ លោកជំទប់ទី១បង្ហាញពីស្ថិតិកំណើនប្រជាពលរដ្ធរួមក្នុងភូមិថា ចំនួនគ្រួសារ សរុប ៨៨៩ គ្រួសារ ប្រជាជនសរុប ៣២៣១នាក់
.ស្ត្រី ១៦៣៧នាក់
.ប្រុសចាប់ពីអាយុ១៨ឆ្នាំឡើទៅ ចំនួន ១៩៦២នាក់។
.ស្រីចាប់ពីអាយុ១៨ឆ្នាំឡើងទៅចំនួន៩៩៤នាក់។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបែបសាមញ្ញនៃប្រពៃណីបុរាណ ជនជាតិដើមភាគតិច គ្រឹង។ គឺប្រកបមុខរបរ ធ្វើស្រែចំការវិលជុំ ដែលមានដំណាំស្វាយចន្ទីរ ស្រូវ និងបន្លែធម្មជាតិគ្រប់ប្រភេទជាដើម។ល។
ពាក់ព័ន្ឋនិងវិធានការណ៍បែបណា? ការរៀបចំឲ្យភូមិឃុំបានស្អាតពុំមានថង់ផ្លាស់ស្ទីច សំរាមគររាយប៉ាយ ក្នុងភូមិនោះ លោកជំទប់ទី១ បៀន យ៉ែម បញ្ជាក់ថា គឺផ្តោតទៅលើការបែងចែកជាក្រុមៗ និងចែកវេនគ្នាក្នុងងសហគមន៍ចុះអនុវត្តន៍ជាក់ស្តែង បោសសំអាត ជារៀងរាល់ថ្ងៃ។ និងព្រមទាំងមានការយកចិត្តទុកដាក់ឃ្លាំពិនិត្យមើលពីអង្គការជំនួយឧបត្ថម្ភ ជាដៃគូរដ៏ល្អគឺ (អង្គការផ្លែន)ជាដើម។
ជាចុងក្រោយ លោកជំទប់ឃុំទី១ បានសំណូមពរពីឯកឧត្តម លោកជំទាវ មេត្តាជួយជ្រោមជ្រែងលើកទឹកចិត្ត ដើម្បីភាពជោគជ័យជាបន្តបន្ទាប់ សម្រេចនូវទិសដៅ ការអភិវឌ្ឈន៍តាមគម្រោងហេដ្ឋារចនាសម្ព័ន្ឋធំ ៗបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ខាងមុខនេះ
១. មានប្រព័ន្ឋបណ្តាញទឹកស្អាតតភ្ជាប់ដល់លំនៅឋានពួកគាត់តែម្តង។
.២.ផ្លូវក្នុងភូមិក្រាលបេតុង
.៣.សាងសង់ សាលាអនុវិទ្យាល័យ ក្បែរឃុំ ជាដើម៕