ខេត្តស្ទឹងត្រែង ៖ ប្រភេទឈើសុក្រំជាង ៦០សន្លឹក ដែលក្រុមឈ្មួញដឹកយកទៅលាក់ទុក បម្រុងសាងដឹកបន្តនៅពេលយប់ស្ងាត់ ក្នុងពេលដែលអាជ្ញាធរបិទបម្រាមគោចរ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ទើបធ្វើឱ្យក្រុមឈ្មួញអាក់ខាន ត្រូវសម្ថកិច្ចបង្ក្រាបបាននៅត្រង់ចំណុចផ្ទះសំណង់យោធិនចូលនិវត្តន៍ ស្ថិតនៅក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ។
លោក សួន ម៉េង លី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ បានឱ្យដឹងថា ឈើដែលបង្ក្រាបបាននេះ ជាប្រភេទឈើសុគ្រំជាឈើប្រភេទលេខ១ផងថែរ។លោកបន្តថាពេល រាប់រួចរាល់មានចំនួន ៥០សន្លឹក ប្រភេទខ្លុំមុខកាត់ ២៥×២៥×២,២ម៉ែត្រ ចំនួន៥ដុំ ក្នុងនោះប្រភេទកូនក្រឡឹងចំនួន ៧ដុំ។ សរុបចំនួន ១២ដុំ និង៥០សន្លឹក។
លោកបញ្ជាក់ថា ក្រោយពីបង្ក្រាបបាន ឈើទាំងនោះត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នៅល្ងាចថ្ងៃដដែល។ ប៉ុន្តែសាធារណជនបានលើកទ្បើងដូចៗគ្នាថា ទីតាំងដែលឈ្មួញដឹកជញ្ជូនឈើយកទៅលាក់ទុកនៅចំណុចខាងលើនោះ ជាកន្លែងចាស់ដែលក្រុមឈ្មួញដឹកតាមម៉ូតូ ចល័តយកទៅលាក់ទុកជាប្រចាំ និងស្ទើររាល់ថ្ងៃ ហើយអាចនិយាយថាជាកន្លែងសុខស្រួល របស់ក្រុមឈ្មួញរកស៊ីដុសស្លែប្រចាំតំបន់នោះ៕