ខេត្តកំពង់ធំ ៖ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដាស់តឿនដល់មន្ត្រីបក្សទាំងអស់ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។
ឯកឧត្តម សុខ លូ បានថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ មាន ៖
– លោក អ៊ុត វណ្ណរ៉ា ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់
– លោក ទង់ គឹមតុល ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទសំបូរ ៕