រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ដហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩ ដល់ ២១ ខែធ្នូ ឆ្នាំ២០២៤ ។
ក្នុងអំឡុងព្រះទស្សកិច្ចនោះ ព្រះករុណានឹងយាងព្រះសវនាការជាមួយថ្នាក់ដឹកនាំខេត្តហៃណាន់(កោះនៅភាគខាងត្បូងចិននិងផ្តល់នូវការចូលបង្គុំគាល់ដល់និស្សិតកម្ពុជានៅខេត្តនេះ ក៏ដូចជាទស្សកិច្ចកន្លែងសំខាន់នានា ៕