រាជធានីភ្នំពេញ ៖ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីធ្វើអធិការកិច្ច ករណីពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ ដែលស្លាប់នៅក្នុងគុក ដោយការធ្វើទារុណកម្ម ពីសំណាក់ប៉េអឹមខេត្តបន្ទាយមានជ័យ រឿងជម្លោះដីធ្លី។
គណៈកម្មការនេះមានភារកិច្ចត្រួតពិនិត្យសកម្មភាពការងាររបស់នាយទាហានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការប្រតិបត្តិការតួនាទី ភារកិច្ច។
សូមបញ្ជាក់ដែរថា ការសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចខាងលើនេះ បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចេញបញ្ជាឲ្យមានការស៊ើបអង្កេតលើករណីនេះ៕