រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា ក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា និងជាសហស្ថាបនិក នៃសេវាយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះឯកជន VAAC និងក្រុមកាងារ ចូលជួបសម្ដែងការគួរសម និងនាំយកអំណោយឧបត្ថម្ភជាអាកុលហ្សែល ចំនួន១០០ដប និងក្បាំងការពារមុខ ចំនួន ៣០០ ប្រគល់ជូនដល់ឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីចែកជូនមន្ត្រីរបស់ខ្លួនប្រើប្រាស់ក្នុងការការពារការឆ្លងនៃជម្ងឺកូវីដ-១៩ត ដែលជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។