ខេត្តបាត់ដំបង ៖ ពត៌មានបឋមនៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងការិយាល័យជំនាញ នឹង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះ ប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន ០២ ទីតាំង ក្នុងបទល្មើសជាក់ស្តែង។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ នៅចំណុចទីតាំង ទី ១ ស្ថិតក្នុងភូមិអូរចារ សង្កាត់ អូរចារ ក្រុង/ខេត្តបាត់ដំបង ។ទីតាំងលេងល្បែងស៊ីសង ( ភ្ភ្នាល់កីឡាប្រដាល់) ទីតាំង ទី ២ នៅ ចំណុច ភូមិ ចំការសំរោង ២ សង្កាត់ ចំការសំរោង ក្រុង/ខេត្តបាត់ដំបង លេងល្បែងស៊ីសង ( ចាក់ភ្នាល់អាប៉ោង)។
គួររំលឹកថាជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វេីការឃាត់នាំខ្លួនអ្នកពាក់ព័ន្ធប្រព្រឹត្តលេងល្បែងស៊ីសងចំនួន ០៦ នាក់ រួមនឹងវត្ថុតាង មាន ៖
១/កម្រាល កៅស៊ូ សម្រាប់ ចាក់ អាប៉ោង ចំនួ ន ០១
២/គម្រប ផ្តិល សម្រាប់ គ្រប អាប៉ោង ចំនួន ០១
៣/ចាន សម្រាប់បាញ់ អាប៉ោង ចំនួន ០១
៤/គ្រាប់ មេ អាប៉ោង ចំនួន ០១
៥/ចាន ជ័រ ដាក់ ដីខ្សាច់ សម្រាប់ ទ្រ ចាន អាប៉ោង ចំនួន ០១ ។
ជាមួយគ្នានេះដែរក្រោយពីឃាត់ខ្លួនជនសង្ស័យដែលប្រព្រឹត្តលេងល្បែងស៊ីសងទាំង០៦នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីធ្វេីការសាកសួរ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ។