រដ្ឋម​ន្រ្តីក្រ​សួង​យុ​ត្តិ​ធម៌ ​ស្នើព្រះ​រា​ជអា​ជ្ញា ​អម​​​សាលា​ដំ​បូង រា​ជ​ធា​នីភ្នំ​ពេ​ញ ​ចា​ត់វិ​ធា​នកា​រ ​ផ្លូវ​ច្បា​ប់​ជាប​ន្ទា​ន់ ​និង​តឹ​ង​រឹង​បំ​ផុត លើ​ឈ្មោះ​ ​សម​ ​រ​ង្ស៊ី ​ក​រណី​ប្រ​មា​ថ យ៉ា​ង​ធ្ងន់​ធ្ង​រដល់ អ​ង្គ​ព្រះ​មហា​ក្ស​ត្រ

​រាជ​ធា​នី​ភ្នំ​ពេញ​ ​៖ ​រ​ដ្ឋម​ន្រ្តី​ក្រ​សួង​យុ​ត្តិ​ធ​ម៌ ​លោ​ក​ ​កើត​ ​រិទ្ធ ​បា​ន​ស្នើឲ្យ​លោ​ក​ ​ច្រឹង​ ​ខ្មៅ​ ព្រះ​រា​ជអា​ជ្ញា​អ​ម​សាលា​​ដំបូ​ង​រា​ជ​ធានី​ភ្នំ​ពេញ​ ​ចា​ត់​វិធា​ន​ការ​តា​ម​ ​ផ្លូវ​ច្បា​ប់ជា​ប​ន្ទាន់​ ​និង​តឹ​ង​រឹង​បំ​ផុ​តលើ​ឈ្មោះ​ ​ស​ម​ រ​ង្ស៉ី​ ​ចំ​ពោះ​ក​រណី​ប្រ​មា​ថយ៉ា​ងធ្ង​ន់​ធ្ងរចំ​ពោះ​អ​ង្គព្រះ​ម​ហា​ក្សត្រ​ក​ម្ពុ​ជា ​។​

យោងតាមលិខិតមួយច្បាប់ផ្ញើជូនលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ឈ្មោះ សម រង្ស៉ី បានបង្ហោះសារតាមរយៈគណនី Facebook របស់ខ្លួនកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដោយមានខ្លឹមសារថាឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ។

លោក កើត រិទ្ធ បានបញ្ជាក់ថា ខ្លឹមសារនៃសារដែលឈ្មោះសម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាម រយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ ទូទាំងប្រទេស ។ លោកថា ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្ម នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។

យោងតាមមាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌សូមលោកព្រះរាជអាជ្ញា ចាត់វិធាន ការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះអំពើប្រមាថចំពោះអង្គព្រះមហាក្សត្រខាងលើ ដោយអនុវត្តស្របតាម នីតិវិធីជាធរមាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *