លោក​​ ​សុ​​ខ​​ ​សុ​​វ​​​ណ្ណ ​​​ដឹ​​ក​​​នាំ​អ្ន​​ក​​សា​​​រ​ព័​​ត​​មា​ន​​ ​​​​ស្ដា​​​ប់​កា​​រ​​​ប​​ង្ហា​​​ញ ​កា​​​រ​​​ចុះ​​ប​​​ញ្ជី​​​ពា​ណិ​​​ជ្ជ​​ក​​​ម្ម ​​​លើ​វិ​​ស័​​​យ​​ព័​ត៌​​​មា​​ន​ ​ដែ​ល​​ជា​កា​រ​​​ក​ង្វ​ល់ ​រប​ស់​អ្ន​កសា​រព័​ត៌​មាន​ ​នៅទី​ស្ដី​កា​រ ក្រ​សួ​ង​ព័​ត៌​មាន​

រាជធានីភ្នំពេញ ៖ ឯ​ក​ឧ​ត្តម​ ​ផុ​ស​ សុ​វ​ណ្ណ​ ប្រ​តិ​ភូ​រា​ជរ​ដ្ឋា​ភិបាល​ ​និង​ជា​អ​គ្គនា​យ​ក​នៃ​អ​គ្គនា​យ​ក​ដ្ឋា​នព័​ត៌​មា​ន​និង​សោ​ត​ទស្ស​ន៍ ក្រ​សួ​ង​ព័ត៌​មាន​ បា​ន​ច​ង្អុល​ព​ន្យ​ល់​នូ​វ​កា​រ​កង្វ​ល់​រ​ប​ស់​អ្នក​សា​រ​ព័ត៌​មា​ន​ក្នុ​ង​ការ​ចុះ​ប​ញ្ជី​ពា​ណិជ្ជ​ក​ម្ម​ ​កា​រធ្វើ​វិ​សោ​ធ​ន​កម្ម​ច្បា​ប់​ស្ដី​ពីរ​ប​ប​សា​រព័​ត៌​មា​ន និ​ង​ទិ​ដ្ឋ​ភាព​រ​ប​ស់​អ្ន​កសា​រ​ព័​ត៌​មា​ន​នា​ពេ​លប​ច្ចុ​ប្ប​ន្ន​។​

លោ​ក​ ​សុ​ខ ​សុ​វ​ណ្ណ​ ប្រ​ធា​ន​ក្រុម​ប្រឹ​ក្សា​សា​រ​ព័​ត៌មា​ន​ក​ម្ពុ​ជា ​និ​ងជា​ប្រ​ធា​ន​ស​មា​គ​ម​អ្ន​ក​សារ​ព័​ត៌​មា​នខ្មែ​រ​ប្រ​ជា​ធិ​ប​តេយ្យ បា​ន​ដឹ​កនាំ​ប្រ​តិ​ភូ​អ្ន​កកា​សែ​ត​មក​ពី​ស​មា​គម​នា​នា​និ​ង​អ្ន​កសា​រ​ព័​ត៌​មា​នចូ​ល​រួ​ម​ក្នុង​ក​ម្ម​វិ​ធី​ស្ដា​ប់​បទ​ប​ង្ហា​ញ​អំ​ពីកា​រ​ផ្ដ​ល់​សេ​វា​និង​នី​តិ​វិ​ធី​នៃកា​រ​ចុះ​ប​ញ្ជី​ពា​ណិជ្ជ​ក​ម្ម​លើ​វិ​ស័យ​ព័​ត៌​មា​ននិ​ង​សោ​តទ​ស្សន៍ ក្រោ​ម​អ​ធិប​តី​ភា​ពឯ​ក​ឧ​ត្ត​ម ​ផុ​ស​ ​សុ​វណ្ណ​ ​ប្រ​តិភូ​រា​ជ​រ​ដ្ឋា​ភិ​បាល​ក​ម្ពុជា​ ទ​ទួ​ល​ប​ន្ទុ​កជា​អ​គ្គ​នា​យក​នៃ​អ​គ្គ​នាយ​ក​ដ្ឋា​ន​ព័​ត៌មា​ន​និ​ង​សោត​ទ​ស្ស​ន៏ នៅ​ថ្ងៃ​ច័​ន្ទ​ ទី​ ​2​8​ ខែ​ធ្នូ​ ​ឆ្នាំ2​0​2​0​ នៅ​ទី​ស្ដីកា​រ​ក្រ​សួ​ងព័​ត៌​មា​ន​។​

​លោក​ ​សុ​ខ​ ​សុវ​ណ្ណ​ និង​អ្ន​ក​សារ​ព័​ត៌​មា​នបា​ន​លើ​ក​ឡើ​ងនូ​វ​កា​រ​ក​ង្វល់​រ​ប​ស់​អ្នក​សា​រ​ព័ត​មា​ន​ដែ​លជា​ម្ចា​ស់​អ​ង្គភា​ព​គេ​ហទំ​ព័​រ​នៅ​ក្នុង​កា​រ​ចុះ​ប​ញ្ជីពា​ណិ​ជ្ជ​កម្ម​ដែ​លត្រូ​វ​ប​ង់​ព​ន្ធ​ជូន​រ​ដ្ឋ​នឹ​ងត្រូ​វ​បំ​ពេ​ញ​ឯក​សា​រ​ជា​ច្រើន​តា​ម​អេឡិ​ច​ត្រូ​និ​ច​នៅក្រ​សួ​ង​ពា​ណិ​ជ្ជ​កម្ម​ដែ​ល​អង្គ​ភា​ព​ទាំ​ង​នោះ​ពុំមា​ន​ចំ​ណូ​លស​ម​ស្រ​ប​នៅ​ឡើយ​ជា​ពិ​សេ​ស​អង្គ​ភា​ព​ព័​ត៌មា​ន​ច្រើ​ន​បាន​ចេ​ញ​ផ្សា​យ​ព័ត៌​មា​ន​តា​មឧ​ត្ត​មគ​តិ​មិ​នមា​ន​ចំ​ណូល​។ មួ​យ​វិ​ញ​ទៀត​ច្បា​ប់​ស្ដីពី​រ​ប​បសា​រ​ព័​ត៌​មាន​ដែ​ល​ច្បា​ប់នេះ​កើ​ត​ចេញ​តាំ​ង​ពី​ឆ្នាំ ​1​9​95​ ​ត​ម្រូ​វឲ្យ​ធ្វើ​វិ​សោ​ធន​ក​ម្ម​ដើ​ម្បីអោ​យ​ទា​ន់​សភា​ព​កា​រណ៍​វិ​វ​ត្តនៃ​វិ​ស័​យសា​រ​ព័​ត៌​មាន​ដែ​ល​កំ​ពុង​ឈា​ន​ទៅ​ជា​ព័ត៌​មា​ន​តា​មអេ​ឡិ​ច​ត្រូនិ​ច​នោះ​ លោ​ក​ ​សុ​ខ ​សុ​វ​ណ្ណ ​បា​នសំ​ណូ​ម​ព​រសុំ​ឲ្យ​ក្រ​សួ​ងអ​នុ​ញ្ញា​ត​ឱ្យស​មា​គ​ម​អ្នក​សា​សា​រ​ព័ត៌​មា​ន​ឬអ្ន​ក​សា​រ​ព័ត​មា​ន​បា​ន​ចូ​លរួ​ម​ផ្ដ​ល់​យោប​ល់​ដើ​ម្បីជា​ធា​តុ​ចូល​នៅ​ក្នុ​ងអ​ង្ក​ច្បា​ប់ខា​ង​លើ។​

​ឆ្លើយ​តប​តា​មសំ​ណូ​ម​ពរ​ខា​ងលើ ឯ​ក​ឧត្ត​ម​ផុស​ ​សុ​វណ្ណ​ ​បា​ន​មា​នប្រ​សា​ស​ន៍ព​ន្យ​ល់​ដ​ល់អ្ន​ក​សា​រ​ព័ត៌​មា​ន​ថា ​ ការ​ចុះ​ប​ញ្ជីពា​ណិ​ជ្ជ​កម្ម​លើ​វិ​ស័យ​ព័​ត៌​មា​នគឺ​ជា​ការ​គាំ​ពា​រយូ​រ​អ​ង្វែង​ដ​ល់​អង្គ​ភា​ព​ព័ត៌​មា​ន​ ដែ​ល​តម្រូ​វ​ឲ្យ​អង្គ​ភា​ព​ព័ត៌​មា​ន​ចុះ​បញ្ជី​ពា​ណិជ្ជ​ក​ម្ម​នៅក្រ​សួ​ង​ពា​ណិជ្ជ​ក​ម្ម​ ចំ​ណែ​កស​មា​គ​មអ្ន​ក​សា​រព័​ត៌​មា​ន​ត្រូវ​ចុះ​បញ្ជី​នៅ​ក្រ​សួង​ម​ហា​ផ្ទៃទើ​ប​ស្រប​ច្បា​ប់​។ចំ​ណែ​កព​ង្រា​ងវិ​សោ​ធ​នក​ម្ម​ច្បា​ប់ស្ដី​ពី​រ​បប​សា​រ​ព័​ត៌មា​ន​ ​ឯក​ឧ​ត្តម​ ​ផុ​ស ​សុ​វណ្ណ បា​ន​ឲ្យ​ដឹង​ថា ក្រ​សួ​ង​និង​ប្រ​មូ​លធា​តុ​ចូ​ល​ពីគ្រ​ប់​ម​ជ្ឈដ្ឋា​ន​ដូ​ចជា​ច្បា​ប់​ស្ដីពិ​សិ​ទ្ធ​ទទួ​ល​ព័ត៌​មា​ននា​ពេ​ល​កន្ល​ង​មកដែរ​។

ឯកឧ​ត្តម​ ​ផុ​ស ​សុ​វណ្ណ​ ​បាន​ប​ន្តទៀ​ត​ថា​ ដោ​យ​បញ្ហា​នេះ​ជា​បញ្ហា​ថ្មី​ស​ម្រាប់​អ​ង្គភា​ព​សា​រព័​ត​មា​នដែ​ល​ត្រូវ​ចុះ​ប​ញ្ជីពា​ណិ​ជ្ជក​ម្ម​នៅក្រ​សួ​ង​ពាណិ​ជ្ជ​ក​ម្ម ​អគ្គ​នា​យក​ដ្ឋា​នព័​ត៌​មាន​និ​ងសោ​តទ​ស្ស​ន៍នឹ​ង​រង់​ចាំ​ជួ​យណែ​នាំ​ដ​ល់អ​ង្គ​ភាព​ព័​ត៌​មាន​ទាំ​ងអ​ស់​ដែ​លជួ​ប​កា​រ​លំបា​ក​នៅ​ក្នុង​កា​រ​ចុះប​ញ្ជី​ពាណិ​ជ្ជ​ក​ម្ម​​​​​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *