រ​ក​ឃើញ​ទំ​និ​ញមាន ​សាធា​តុ​គីមី​បូ​រ៉ាក់​ ​និង​ខូ​ច​គុណ​ភា​ព ​ហួ​ស​កាល​បរិ​ច្ឆេ​ទប្រើ​ប្រា​ស់ ​ជាច្រើ​ន​មុខ​ ​នៅ​ក្នុង​ផ្សា​រដូ​ន​ស

ខេ​ត្ត​ស្វាយ​រៀ​ង៖ ​នាព្រឹ​ក​ថ្ងៃទី​៦​ ​ខែម​ក​រា​ ឆ្នាំ​២​០២​១​ ម​ន្ត្រី​សា​ខាកា​រ​ពារ​អ្ន​ក​ប្រើ​ប្រាស់​ ​កិ​ច្ចកា​រ​ប្រកួ​ត​ប្រ​ជែង​ ​និ​ង​ ​បង្ក្រា​ប​កា​រ​ក្លែ​ង​ប​ន្លំ​សាខា​ខេ​ត្ត​ស្វា​យ​រៀង​ ​រ​ក​ឃើញ​ព​ពុះ​ស​ណ្ដែក​មា​ន​សា​ធាតុ​គី​មី​បូ​រ៉ា​ក់ ​និ​ង​ទំនិ​ញ​ខូ​ច​គុ​ណភា​ព​ ​ ហួ​ស​កា​ល​បរិ​ច្ឆេ​ទ​ប្រើប្រា​ស់​ជា​ច្រើ​នមុ​ខ​ ​នៅ​ក្នុង​ផ្សា​រ​ដូ​នស​ ​ស្រុក​ស្វា​យ​ជ្រំ​។

លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(ក ប ប) បានអោយដឹងថា: លោកបានសហការជាមួយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារ ដូនស ហើយសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន៣២គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ដោយជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញរបស់លោកបានរកឃើញទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា:ស្ករគ្រាប់ចំនួន ១០កញ្ចប់,
នំពងទាចំនួន១០ថង់( ១៥ Kg ), ចាហួយដូងចំនួន៨ធុង( ១៦ Kg ), ទឹកសៀងចំនួន១១ដប, ទឹកភេសជ្ជៈ ម៉ាកស្ទីង ចំនួន១២ដប, ទឹកក្រូចឆ្មាចំនួន១០ដប, នំបាញ់ត្រាងចំនួន១៥ Kg និងពពុះសណ្ដែក២គីឡូ ដែលដាក់សាធាតុគីមីបូរ៉ាក់ហើយមន្ត្រីជំនាញ(ក ប ប) ក៏បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *