ខេត្តសៀមរាប ៖ កាលពីវេលាម៉ោងប្រមាណជាង៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវលំដីស ស្ថិតនៅភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប មានជនជាតិកូរ៉េ២នាក់បានជិះម៉ូតូធំកង់បួនធ្លាក់ជង្ហុក រេចង្កូតបុកបង្គោលថ្ម ជ្រុលធ្លាក់ចូលរណ្តៅដីទំហំ១០០ម៉ែត្រ×២០០ម៉ែត្រ ដែលគេជីកយកអាចម៍ដីលក់ រួចហើយគេដាក់ចិញ្ចឹមត្រីជំរៅជាង២០ម៉ែត្រ បណ្តាលឲ្យជនជាតិកូរ៉េបាត់ខ្លួនក្រោយមកដឹងថា ជនរងគ្រោះឈ្មោះ Jang Seongsu បានលិចទៅបាត់ជាមួយ នឹងម៉ូតូ រហូតមកទល់ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ទើបអន្តរាគមន៍ដោយបង់សំណាញ់រកសពឃើញ រីឯម្នាក់ទៀតឈ្មោះ Lee Gyuhong បានស្រវាឡើងមកលើច្រាំងវិញបាន។
កាលពីវេលាម៉ោងប្រមាណជាង៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នៅចំណុចផ្លូវលំដីស ស្ថិតនៅ ភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចថាជនរងគ្រោះឈ្មោះ JANG SEONGSU ភេទប្រុស អាយុ២២ឆាំ្ន ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M73614046(ស្លាប់)និងឈ្មោះ LEE GYUHONG ភេទប្រុស អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M91994784 ទាំងពីរនាក់ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងសណ្ឋាគារ អង្គររ៉ូយ៉ាល់ រីសត ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប បាននាំគ្នាជួលម៉ូតូកង់បួនខាងលើពីក្រុមហ៊ុន SAIGONSTAR TOUR ដែលមានទីតាំងនៅក្នុង ARTBOX ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដើម្បីបើកដើរលេងកំសាន្តនៅក្នុងក្រុងសៀមរាប ពេលដែលភ្ញៀវទាំងពីរនាក់ជិះមកដល់ចំណុចខាងលើ ក៏បានធ្នាក់ជង្ហុក រេចង្កូតទៅបុកនិងបង្គោលថ្មធ្នាក់ចូលរណ្តៅដីមានទឹកពេញ ដែលមានជម្រៅ២៥ម៉ែត្រ ដែលត្រូវគេដឹងថា ជីកយកអាចម៍ដីលក់ដោយ អេស្កាវ៉ាទ័រ មានទំហំ100×200ម៉ែត្រ៕