បុរសចំណាស់ម្នាក់ជិះម៉ូតូដឹកដើមត្រាវច្រើន ហើយក៏ជ្រុលចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក ត្រូវម៉ូតូនិងដើមត្រាវ សង្កត់ពីលើបណ្ដាលឲ្យឈ្លក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំ​ព​ង់ធំ ៖​ ​កាលពី​វេលា​ម៉ោ​ង១​៨​ :​ ​០​៩ ​នា​ទី ​ថ្ងៃទី​ ​១៤​ ​ ខែម​ក​រា ​ ​ឆ្នាំ​២០​២​១ ​នៅ​ត្រង់​ចំណុច​អា​ងទឹ​ក​ជីវ​ភាព​ ​ក្នុ​ងភូ​មិ​ជីវ​ភា​ព ​ឃុំអ​ណ្តូ​ងពោធិ៍​ ​ស្រុក​តាំ​ងគោ​ក​ ខេ​ត្តកំ​ព​ង់​ធំ បុ​រ​​​ស​​ចំ​​​ណា​ស់​​ម្នា​​​ក់​បា​​ន​​​ស្លាប់​​​បា​​ត់​​ប​ង់​​ជី​​​វិ​​ត​​​ភ្លាម​​ៗ ​ខណៈ​ពេ​ល​កំ​ពុង​ជិះ​ម៉ូ​តូដឹ​ក​ដើ​ម​ត្រាវ​ជា​ច្រើ​ន​ ហើ​យ​ក៏​ជ្រុ​លច​ង្កូ​តធ្លា​ក់​ចូ​លក្នុ​ង​ប្រ​ឡាយ​ទឹ​ក​ ត្រូ​វ​ម៉ូ​តូ ​និ​ងដើ​ម​ត្រាវ​ ​ស​ង្កត់​ពី​លើលិ​ច​ក្នុ​ងទឹ​ក បណ្ដា​ល​ឲ្យ​ឈ្លក់​ទឹក​ល​ង់​ស្លាប់​យ៉ា​ង​អាណោ​ច​អា​ធ័​ម។​

សពជនរងគ្រោះឈ្មោះ ទឹម យ៉ាន់ ភេទប្រុស អាយុ ៦២ឆ្នាំជនជាតិខ្មែរ នៅភូមិបុស្សស្បែង ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋ កា​ល​ពីថ្ងៃ​ទី​១៤​ ​-​១ ​-​២​០​២​១ ​វេ​លា​ម៉ោប្រ​ហែ​ល ​១​៨​:០​០​នាទី​ ​មាន​ក្មេ​ងវបេះ​ពុ​ទ្រា្ធបា​នរ​ត់​មក​ប្រា​ប់ថា​​វាឃើ​ញម​នុ​ស្ស​ជិះ​ម៉ូ​តូឌុ​ប​ដើម​ត្រា​វ​ធ្លាក់​ចូ​ល​ប្រឡា​យ​ទឹក​នៅ​ខាង​ត្បូ​ង​ជាប់​មា​ត់អា​ង​ភូមិ​ជី​វភា​ព ភ្លា​ម​នោះកំ​លាំ​ងប្រ​ជា​ការ​ពារចំ​នួ​ន​៣នា​ក់​ នឹ​​ទៅដ​ល់ក​ន្លែ​ង​កើត​ហេ​តុ​ឃើ​ញម៉ូ​តូ​និ​ង​ដើម​ត្រា​វ​ស​ង្ក​ត់ពី​លើ​ម​នុ​ស្សលិ​ច​ទៅក្នុ​ង​ទឹក​ឃើ​ញ​តែជើ​ងមួ​យ​ខាង ពួ​ក​ខ្លួន​ឃើ​ញ​ដូ​ច្នេះក៏​នាំ​គ្នា​ទា​ញដើ​ម​ត្រា​វ​ចេញ​នឹ​ង​ម៉ូ​តូនិ​ង​លើ​កស្រ​ង់​ម​នុ​ស្សម​ក​ បា​ន​ដា​ច់ខ្យ​ល់​ស្លា​ប់បា​ត់​ទៅ​ហើយ​ ​រួ​ចក៏​ទូ​រ​ស័ព្ទប្តឹ​ង​សម​ត្ថ​កិច្ច​។​

ទទួ​ល​ព័ត៌​មា​ន​ភ្លាម​ស​ម​ត្ត​កិច្ច​ជំ​នា​ញ​ស្រុក​ ​បា​នស​ហ​កា​រជា​មួ​យ​ប៉ុស្តិ៍​រ​ដ្ឋ​បា​លអ​ណ្តូ​ង​ពោធិ៍​ ​និ​ងអា​ជ្ញា​ធ​រ ​ភូ​មិ​ ​ឃុំ ​ព្រ​ម​ទាំ​ងគ្រួ​សា​រ​សព​ ​បា​នចុះ​ដ​ល់​ក​ន្លែង​កើ​ត​ហេ​តុ ​ដើ​ម្បី​ពិ​និ​ត្យស​ព​ ​តា​មកា​រ​ពិ​និត្យ​ស​ព​ពុំ​មា​នស្លា​ក​ស្នា​មអ្វី​គួ​រ​អោ​យក​ត់​ស​ម្គា​ល់ឡើ​យ​។ ​ហើ​យ​បាន​ធ្វើ​កា​រស​ន្និ​ដ្ឋា​នថា​៖ ​ជ​ន​រង​គ្រោះ​ឈ្មោះ​ ទឹ​ម​ ​យ៉ាន់​ ​ស្លា​ប់​ដោ​យសា​រ​ល​ង់ទឹ​ក​មូ​លហេ​តុ​: ​ជ​ន​រ​ងគ្រោះ​ស្លា​ប់​បណ្តា​ល​ម​ក​ពីជិះ​ម៉ូ​តូ​ដឹក​ដើ​ម​ត្រាវ​ច្រើ​ន ​ក៏​ជ្រុល​ច​ង្កូ​តធ្លា​ក់​ចូ​លប្រ​ឡា​យ​ទឹ​ក​ ត្រូ​វ​ម៉ូ​តូ​និង​ដើ​ម​ត្រាវ​ ​ស​ង្ក​ត់ពី​លើ​ឈ្ល​ក់ទឹ​ក​ស្លា​ប់តែ​ម្ត​ង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *