ខេត្តកណ្តាល ៖ ទីតាំងល្បែងស៊ីសងជល់មាន់ដុះស្លែខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងនគរបាលស្រុកអង្កស្នួល ចុះធ្វើការបង្រ្កាប នឹងឃាត់ខ្លួនក្រុមញៀនល្បែងនេះបាន២នាក់នឹងសម្ភារៈមធ្យោបាយមួយចំនួនទៀត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤ នឹង២៥នាទីរសៀល នៅចំណុចគម្ពោធព្រៃខាងកើតភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ០២នាក់ និងវត្ថុតាងចាប់យកមានម៉ូតូ០៣គ្រឿង ទី១/ ម៉ូតូម៉ាកហុងដាសង់សេ១២៥ ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ1GB-9447 ពណ៌ខ្មៅ០១គ្រឿង ។ ទី២/ ម៉ូតូម៉ាកហុងដាសង់សេ១២៥ ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ1FL-4959 ចំនួន០១គ្រឿង និងទី៣/ ម៉ូតូម៉ាកហុងដាសង់សេ១២៥ ផលិតឆ្នាំ២០១២ ពាក់ផ្លាកលេខភ្នំពេញ1BH-6557 ចំនួន០១គ្រឿង។ ២.សត្វមាន់ជល់០២ក្បាល ។ ៣.ជញ្ជីងថ្លឹងមាន់០១គ្រឿង និង កូនឆ្នាំង០២ និងចង្រ្កានហ្គាស០១ និង កំប៉ុង០២ និង ថងជរ័០១ និងកម្រាលព្រំ០១ ។
សូមបញ្ជាក់ថា ដោយយោងតាមសមត្ថកិច្ចឲ្យដឹង នៅថ្ងៃកើតហេតុខាងលើ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទទួលបាន ថាមានករណីក្រុមញៀនល្បែងបើកលេងល្បែងស៊ីសងជល់មាន់យ៉ាងគគ្រឹកគ្រេង។
ក្រោយពីទទួលបានកម្លាំងប៉ុស្តិ៍នគរបាលទួលព្រេជបានរាយការណ៍ជូនលោកអធិការស្រុកអង្គស្នួលនឹងសុំបទបញ្ជា ពេលនោះក៏មានបទបញ្ជាពីលោកអធិការ ទើបកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលព្រេជសហការជាមួយកម្លាំងប៉ុស្ដិ៍ម្កាក់ ចុះទៅដល់ទីតាំងកើតហេតុពិនិត្យឃើញក៏បានធ្វើការបង្រ្កាប់នឹងឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងមួយចំនួនដូចខាងលើបញ្ជូនមកអធិការស្រុក ដើម្បីចាតការតាមនិតិវិធី ៕