រាជធានីភ្នំពេញ ៖ កម្លាំងប្រជាការពារខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានធ្វើការឃាត់ខ្លួនអ្នកបន្ទោបងដាក់លើជញ្ជាំងតាមទីសាធារណៈ បានចំនួន ១៣នាក់ទៀត នាំយកមកធ្វើកិច្ចសន្យា អប់រំ ណែនាំ ដោយថតរូបជាមួយស្លាកមានខ្លឹមសារ “ខ្ញុំឈប់បន្ទោបង់តាមទីសាធារណៈ ទៀតហើយ” ទើបអនុញ្ញាតអោយត្រឡប់វិញ ។
សូមជម្រាបថា រដ្ឋបាលខ័ណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនយកមកអប់រំណែនាំជាបន្តបន្ទាប់អ្នកដែលចេះតែឈរបន្ទោរបង់ឥតសណ្តាប់ធ្នាប់តាមទីសាធារណៈ ហើយក៏បានទទួលនូវការគាំទ្រពីសាធារណជនផងដែរ ៕