រាជធានីភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការនាយកសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន UMA នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ នៅថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2021 លោក ប្រាសិទ្ធសែនរុងរឿង អគ្គលេខាធិការយូម៉ា ព្រមទាំងគណៈកម្មាធិការនាយកយូម៉ា ប្រចាំប្រទេសថៃ បានពិភាក្សាលើការបង្កើតកិច្ចសហប្រតិបត្តិការរវាង UMA និងនាយកនៃសកលវិទ្យាល័យពុទ្ធិសាស្ត្រ ផ្លរីដា សហរដ្ឋអាមេរិក លោកសាស្ត្រាចារ្យបណ្ឌិត សាក់ប្រាសាឌី ទៅលើការបណ្ដុះបណ្ដាលវគ្គខ្លីសម្រាប់សមាជិកUMA និងកម្មវិធីថ្នាក់បរិញ្ញាបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទូរគមនាគមន៍។
ការសិក្សានេះផ្ដោតទៅលើគោលការណ៍ឯកទេសដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍសម័យភាវូបនីយកម្ម ដែលផ្ដោតសំខាន់ទៅលើផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទូរគមនាគមន៍។ អង្គភាពទាំងពីរនឹងធ្វើការទំនុកបំរុងដល់លោកសាស្រ្តាចារ្យដែលមានបទពិសោធន៍ដើម្បីរៀបចំប្រព័ន្ធអប់រំមួយនេះស្របតាមគរុកោសល្យ។
ជារួម សមាជិកអង្គប្រជុំបានសម្រេចគាំទ្រនិងយល់ព្រមពេញទំហ៊ឹងក្នុងការបន្តកិច្ចសហប្រតិបត្តិការមួយនេះ។ការយល់ព្រមនេះបានឈានទៅដល់ការ
អភិវឌ្ឍន៍ពួតដៃគ្នាលើគម្រោងសម្រាប់សិក្ខាកាម 100 នាក់ដំបូងនាពេលឆាប់ៗខាងមុខនេះ។
លទ្ធផលជាផ្លែផ្ការវាងUMAនិងសាកលវិទ្យាល័យពុទ្ធិសាស្ត្រប្រទេសថៃ និងផ្ដល់ឱកាសអាទិភាពទៅដល់សមាជិកយូម៉ាដែលជាអ្នកសារព័ត៌មានជនជាតិថៃនិងខ្មែរ ដែលនឹងប្រព្រឹត្តទៅនាខែឧសភាឆ្នាំ 2021។
សូមបញ្ជាក់ថា លោក សុខ សុវណ្ណ អគ្គលេខាធិការរង UMA ប្រចាំប្រទេសកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំនេះតាម online ហើយកម្មវត្ថុនៃគម្រោងបង្កើតវគ្គបណ្ដុះបណ្ដាលជាន់ខ្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទូរគមនាគមន៍ នឹងត្រូវបានពិភាក្សាជាបន្តបន្ទាប់ទៀតជាមួយអគ្គលេខាធិការរយូម៉ា លើផ្នែកជ្រើសរើសសិក្ខាកាម រយ:ពេលសិក្សា(៦ខែ) និងផ្នែកហិរញ្ញវត្ថុដើម្បីទ្រទ្រង់ដល់វគ្គបណ្ដុះបណ្ដាលជំនាញព័ត៌មានជាន់ខ្ពស់តាមអនឡាញនាពេលខាងមុខ។
លោក សុខ សុវណ្ណ បានឲ្យដឹងថា នេះជាឱកាសមាសសម្រាប់សមាជិកUMA ក្នុងការចូលរួមបណ្ដុះបណ្ដាលវគ្គជំនាញព័ត៌មានជាន់ខ្ពស់ ដើម្បីពង្រឹងសមត្ថភាពយល់ដឹងផ្នែកព័ត៌មានឲ្យកាន់តែមានភាពសុក្រឹតនិងឈានទៅដល់សមាហរណកម្មទៅក្នុងវិស័យព័ត៌មានអន្តរជាតិ។ព័តមានលំអិតលោកនឹងជូនដំណឹងជាបន្តបន្ទាប់ ហើយលោករំពឹងថា ទំពរ័ថ្មីរបស់UMAក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញជាន់ខ្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទូរគមនាគមន៍និងទទួលបានជោគជ័យនិងការគាំទ្រពីសមាជិក UMA ទាំងក្នុងប្រទេសថៃនិងកម្ពុជា ៕