រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីប្រគល់រថយន្តចំនួន៥០គ្រឿង ដល់ស្នងការដ្ឋាននគរបាល ខេត្តចំនួន១៩ កាលពីម្សិលមិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសពីការរៀបចំត្រៀមទម្លាកស័ក្តិមន្ត្រីនគរបាលទាំងឡាយណា ដែលដុះក្បាលពោះធំៗហួសប្រមាណពេក។ សម្តេចបញ្ជាក់ថា ការត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះ គឺជាកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។
សម្តេច ស ខេង បានថ្លែងឲ្យដឹងទៀតថា មិនមែនមានតែការទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះទេ គឺក្រសួងមហាផ្ទៃ នៅមានកំណែទម្រង់ជាច្រើនទៀត ហើយកំណែទម្រង់នេះទៀតសោត គឺនឹងធ្វើឡើងតាមរយៈការបង្កើតជាច្បាប់តែម្តង ៕