ខេត្តកំពង់ធំ ៖ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ លូ.អភិបា លខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុង ពិធីសន្និបាតកំណើតដំបូង និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល របស់ក្រុមអ្នកផលិតអំបុកកំពង់ធំ ដោយមានការចូលរួមពីក្រុមអាជីវករផលិតអំបុកជាង២០០នាក់។ ពិធីនេះបានធ្វើឡើងនៅសាលាឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ.នៅព្រឹក ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២១។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា អំបុកកំពង់ធំមានមោទនភាពដែលបានចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម និងត្រូវចូលរួមថែរក្សាកេរ្ត័ដំណែល វប្បធម៌ ប្រពៃណី អំបុកកំពង់ធំ ។ កន្លងមក អំបុកកំពង់ធំ មានឈ្មោះបោះសំឡេង និងល្បីល្បាញ ជាពិសេស អំបុកកំពង់ធំ ត្រូវបានអ្នកកោះកុង.ព្រៃវែង.ភ្នំពេញ.សៀមរាប និងខេត្តដទៃទៀត.ដូច្នេះបងប្អូនត្រូវផលិតអំបុកឲ្យមានគុណភាពជានិរន្តរ៍ ដើម្បីឲ្យ មានភាពទាក់ទាញ និងសុវត្ថិភាព ក្នុងការបរិភោគ ព្យាយាមទាក់ទងទីផ្សារ បង្កើតកន្លែងដាក់តាំងផលិតផលអំបុក សម្រាប់តម្រូវការរបស់ភ្ញៀវ ទេសចរណ៍ជាតិ និង អន្តរជាតិ។
ឯកឧត្តម សុខ លូ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីបញ្ជៀសអត្រាគ្រោះថ្នាក់និងបានរំលឹកដល់ មាតាបិតាអាណាព្យាបាលអប់រំកូនចៅ ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនគឺជាអាវុធបំផ្លាញអនាគតបំផ្លាញកិត្តិយសនិងបំផ្លាញសង្គមជាតិ ដូច្នេះត្រូវរាយការណ៍មកសមត្ថកិច្ចក្នុងករណីជួបប្រទះ ការប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន និងកុំចាត់ទុកថាគ្រឿងញៀនគឺជាតួនាទីភារកិច្ចរបស់សមត្ថកិច្ច ត្រូវគិតថាគ្រឿងញៀនគឺជាការងារយើងទាំងអស់គ្នាដើម្បីការពារទប់ស្កាត់ មិនឲ្យមានការជួញដូរចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋាន។
ឯកឧត្តម. អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍. ដោយមើលឃើញពីសក**ានុពល សេដ្ឋកិច្ច និងវប្បធម៌ ប្រពៃណី របស់អំបុក ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានផ្ដួចផ្ដើមគំនិត និងគាំទ្រ ក្នុងការកសាងម៉ាកយីហោ អំបុកកំពង់ធំ ម៉ាកសមូហភាព និងចុះបញ្ជីត្រឹមត្រូវ នៅនាយកដ្ឋានកម្មសិទ្ឌបញ្ញានៃក្រសួងពាណិជ្ជកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានបន្តថា អំបុកនៅក្នុងឃុំសានគរ ខេត្តកំពង់ធំ គឺមានលក្ខណៈពិសេសជាងគេ ទើបក្រសួងពាណិជ្ជកម្មបានសម្រេចយកអំបុកនៅស្រុកកំពង់ស្វាយ ជាអំបុកដែលមានគុណភាព និងមានអនាម័យ រួមទាំងបានសំណូមពរឲ្យបងប្អូន ដែលប្រកបមុខរបរបុកអំបុកថែរក្សាគុណភាពអនាម័យទាំងការស្លៀកពាក់ រួមទាំងការរក្សាទុកនិងការវេចខ្ចប់ ឲ្យបានល្អដើម្បីរក្សាគុណភាពនិងរក្សាកេរ្តិ៍ ឈ្មោះអំបុកសានគរខេត្តដែលមានការទទួលស្គាល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និងថែរក្សាទំនៀមទម្លាប់ប្រពៃណី យីហោអំបុក សមូហភាព ៕