ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធស្ដីពី “ការពិគ្រោះយោបល់ និងពិភាក្សាលើការងារមួយចំនួនទាក់ទងនឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នាសាលប្រជុំ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការចូលរួមពីលោក សុខ សាគុន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង និងសហការី លោក ឯម សុត ជំនួយការ គ.ជ.ប ប្រចាំការនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង លោកវរសេនីយ៍ស្នងការរង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអធិការ អធិការរង ក្រុង ស្រុក លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុកទាំង៨។
ឯកឧត្ដមអភិបាលរងខេត្ត បានដាក់ចេញនូវសំណូមពរសំខាន់ៗមួយចំនួនដល់អាជ្ញាធរនិងអ្នកពាក់ព័ន្ធសម្រាប់អនុវត្តទៅថ្ងៃខាងមុខផងដែរ ៕