រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មាន មួយបានឲ្យដឹងថា សាកសពឧក្រិដ្ឋជនម្នាក់ ឈ្មោះ រី ពិសី ត្រូវបានក្រុមគ្រួសារមកទទួលយក ហើយបាននិមន្តព្រះសង្ឃសូត្រមន្តធ្វើបុណ្យ និងរៀបចំបូជាក្នុងឈាបនដ្ឋានវត្តទឹកថ្លាតែម្តង នាព្រឹកថ្ងៃទី២ មីនា ឆ្នាំ២០២១ នេះ ។
សូមជម្រាបថា សាកសពជនសង្ស័យម្នាក់ដែលមានក្រុមគ្រួសារសាច់ញាតិមកទទួលយកធ្វើបុណ្យខាងលើ គឺឈ្មោះរី ពិសី ហៅលុច មុខរបរជាអ្នកបើកបររថយន្ត ។ ចំណែកសាកសពជនសង្ស័យជាឧក្រិដ្ឋជនចាប់ជំរិតចំនួន៣នាក់ផ្សេងទៀត ពុំទាន់ឃើញក្រុមគ្រួសារសាច់ញាតិមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីនោះឡើយ ៕