រដ្ឋ​ស​​​ភា​​ជា​​តិ​ ​​បា​​​ន​​​ធ្វើ​​​កា​​រ​ពិ​​​ភា​​ក្សា​​​ ​​និ​​​ង​​​អ​​នុ​​​ម័​ត​​លើ ​​សេ​​​ច​​ក្តី​​​ព្រា​​​ង​​ច្បា​​​ប់​​ ​​​ស្តី​​​ពី​​ ​​​វិ​​ធា​​​ន​កា​​រ​​​ទ​​ប់​​​ស្កា​​ត់ កា​​​រ​​​ឆ្ល​​​ង​​​រា​​ល​​​ដា​​ល​​​នៃ ជំ​​​ងឺ​​​កូ​​វី​​​ដ​​​-​​១​​​៩​​ ​និ​​​ង​​​ជំ​​ងឺ​​​ឆ្ល​​ង​​កា​​​ច​​​សា​​ហា​​​វ​​​ ​​និ​​​ង​ប្រ​ក​​ប​​​ដោ​​យ ​​គ្រោះ​​​ថ្នា​​​ក់​​ធ្ង​​​ន់​​​ធ្ង​​​រ​ផ្សេ​​ង​​​ទៀ​​​ត​​​

រាជធានីភ្នំពេញ ៖ នាព្រឹ​ក​ថ្ងៃទី​៥​ ​ខែ​មី​នា ​ឆ្នាំ​ ​២​០​២១​ ​រដ្ឋ​ស​ភា​ជា​តិ​នៃ​ព្រះ​រា​ជាណា​ច​ក្រ​ក​ម្ពុ​ជា​បា​ន​ធ្វើ​កា​រពិ​ភា​ក្សា​ ​និ​ង​អ​នុ​ម័ត​លើ​សេ​ច​ក្តី​ព្រា​ង​ច្បា​ប់​ ​ស្តី​ពី​ ​វិ​ធា​នកា​រ​ទ​ប់​ស្កា​ត់កា​រ​ឆ្ល​ង​រា​ល​ដា​ល​នៃជំ​ងឺ​កូ​វី​ដ​-​១​៩​ និ​ង​ជំ​ងឺ​ឆ្ល​ង​កា​ច​សា​ហា​វ​ ​និ​ងប្រក​ប​ដោ​យ​គ្រោះ​ថ្នា​ក់​ធ្ង​ន់​ធ្ង​រផ្សេ​ង​ទៀ​ត​។ ​
• ហេតុអ្វីកម្ពុជាអាចសម្រេចបានដោយជោគជ័យខ្ពស់ក្នុងការគ្រប់គ្រងស្ថានភាពកូវីដ-១៩ ទាំងសុខភាពសាធារណៈ ដោយមិនចាំបាច់បិទអាជីវកម្មជាទ្រង់ទ្រាយធំដែលធានាជីវភាពប្រចាំថ្ងៃរបស់ប្រជាជន?
នាពេលកន្លងមក ពេលសភាពការណ៍តម្រូវម្តងៗ រាជរដ្ឋាភិបាលបានអនុវត្តវិធានការគ្រប់គ្រងដោយត្រឹមត្រូវ ហ្មត់ចត់ រហូតជោគជ័យក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ជាពិសេសពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ៣វិច្ឆិកា និង២៨វិច្ឆិកា ហើយនៅពេលស្ថានភាពអាចគ្រប់គ្រងបាន វិធានការនានាមិនត្រូវបានរឹតបន្តឹងខ្លាំងពេកដើម្បីធានាជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ក្នុងន័យនេះហើយ ដែលស្ថានភាពពេលនេះ ចំពោះព្រឹត្តិការណ៍ ២០កុម្ភៈ គឺស្ថានភាពចាំបាច់តម្រូវឲ្យមានវិធានការកាន់តែហ្មត់ចត់។
• តើហេតុអ្វីសភាពការណ៍តម្រូវ នាពេលបច្ចុប្បន្ន?
កន្លងមក យើងសង្កេតឃើញមានការមិនគោរពវិធានការ មានជាអាទិ៍ ការគេចពីមណ្ឌលចត្តាឡីស័ក ការនាំមនុស្សគេចពីចត្តាឡីស័ក ក៏ដូចជាការមិនអនុវត្តតាមមន្រ្តីសុខាភិបាលជាដើម។
ច្បាប់នេះ នឹងផ្តល់ឲ្យរដ្ឋាភិបាលមានឧបករណ៍អាចគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដោយក្នុងនោះ យើងដឹងច្បាស់ថា ការមិនគោរពវិធានការសុខាភិបាល ណាមួយរបស់ អ្នកមានជំងឺកូវីដ-១៩ អាចនឹងបង្កហានិភ័យដ៏ធំដល់សហគមន៍។ អាចនិយាយដោយសាមញ្ញថា បើដោយសារមនុស្សម្នាក់មិនស្តាប់ និងគោរពវិធានការសុខាភិបាល ដោយខ្លួនឯងដឹងថាអាចមានផ្ទុកវីរុសកូវីដ-១៩ ហើយទៅចម្លងគេតើយើងគួរគិតពីមនុស្សម្នាក់ ឬមនុស្សច្រើននាក់?
• គួររំលឹកផងដែរថា រាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ សមត្ថកិច្ច និងភាគីពាក់ព័ន្ធនានា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ តាំងពីខែមករា ឆ្នាំ២០២០ ដល់ពេលនេះ ដែលយើងត្រូវតែឲ្យតម្លៃ និងយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់។
ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យបន្តចូលរួមសហការ និងអនុវត្តវិធានការរាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល ដែលនេះជាកត្តាកំណត់យ៉ាងសំខាន់នៃភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា ៕(ហ្វេសប៊ុក ឯកឧត្តម ហ៊ុន​ម៉ានី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *