រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ទីផ្សារស្រូវឆ្នាំនេះ ស្រូវមានតម្លៃ១១៧០រៀល ខណដែលឆ្នាំមុនៗ មានតម្លៃតែ៩៥០រៀល ។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម គិតមកត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ប្រជាកសិករបានសម្រេចលើការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា ៦៤២,៤៨៣ ហិកតា ស្មើនឹង ១៣៩.៩១% លើផែនការចំនួន ៤៥៩,២០០ ហិកតា។
ស្របពេលដែលប្រជាកសិករនៅតំបន់មួយចំនួនបាននឹងកំពុងបន្តសាបព្រោះ ការប្រមូលផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសក៏បាននឹងកំពុងដំណើរការបន្តបន្ទាប់ផងដែរ គិតមកត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ប្រជាកសិករសម្រេចប្រមូលផលស្រូវរដូវប្រាំងបានចំនួនជាង ១.៤ លានតោន លើផ្ទៃដី ៣២៥,៦១៣ ហិកតា ស្មើនឹង ៥០.៦៨% ដែលទទួលបានទិន្នផលជាមធ្យមប្រមាណ ៤.៤៣ តោនក្នុង១ហិកតា។
យោងតាមការព្យាករណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ការប្រមូលផលស្រូវរដូវប្រាំងឆ្នាំនេះ អាចមានចំនួនជាង ២.៦ លានតោន៕