អភិ​បា​ល​ខេ​ត្ត​កំ​ព​ង់​ធំ ​អំ​ពា​វ​នាវ​ដ​ល់ ​ប​ង​ប្អូន​ព​ល​ករ​ទាំ​ង​អស់​ ​សូ​ម​ចូ​លរួ​ម​ធ្វើ​ ​ច​ត្តាឡី​ស័​ក​ ​មិ​ន​ត្រូ​វ​គេច​វេ​ស​នោះ​ទេ​

ខេ​ត្ត​កំ​ពង់​ធំ ៖ នា​ព្រឹ​ក​ថ្ងៃ​ទី​ ​១​១​ ​ខែ​មី​នា​ ​ឆ្នាំ​២​០​២​១​ ​នៅ​ក្នុ​ង​ពិធី​ចុះ​ជួ​ប​សំ​ណេះ​សំ​ណា​ល​ជា​មួ​យប​ង​ប្អូ​ន​ព​ល​ក​រ​ដែ​ល​ទើ​ប​នឹ​ង​វិល​ត្រ​ឡ​ប់​ម​កពី​ប្រ​ទេ​ស​ថៃ​ជា​ង​ ៤​០​០​នា​ក់​ ​នៅ​ម​ណ្ឌ​ល​ច​ត្តា​ឡី​ស័​​ក ​ក្នុ​ង​ប​រិ​វេ​ណ​វិ​ទ្យា​ល័​យ​រ​ស្មី​សោ​ភ័​ណ​ ​ស្រុ​ក​ស្ទោ​ង​ ​ខេ​ត្ត​កំ​ព​ង់​​ធំ​ ​​ឯ​កឧ​ត្ត​ម​ ​សុ​ខ​ លូ​ ​អ​ភិ​បាល​ខេ​ត្ត​កំ​ព​ង់ធំ​ ​អំ​ពា​វ​នា​វ​ដ​ល់​ប​ង​ប្អូន​ព​ល​ក​រ​ទាំ​ង​អស់​ ​សូ​ម​ចូ​ល​រួ​ម​ធ្វើច​ត្តា​ឡី​ស័​ក​ ​មិ​ន​ត្រូ​វ​គេ​ចវេ​ស​នោះទេ​ ​​ដើម្បី​រួ​ម​គ្នា​ទ​ប់​ស្កា​ត់​ការ​ឆ្ល​ង​រី​ក​រា​ល​ដា​ល​នៃ​ជំ​ងឺ​កូ​​វីដ​១​៩​ ​​ព្រម​ទាំ​​ងរ​ក្សា​អ​នា​ម័​យ​ ​អ​នុ​វ​ត្ត​នូ​វ​វិ​ធា​ន​កា​រ​កា​រ​ពា​រ​ ​កូ​វីត​ ​១​៩​ ​ ​៣​កា​រ​ពា​រ​ ​និង​ ​៣​កុំ​ ​រ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​និ​​ងអ​នុ​វ​ត្ត​តា​ម​កា​រ​ណែ​នាំ​រ​ប​ស់​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​ ​និ​ង​មិ​ន​ត្រូ​វ​មា​ន​ការ​ជួ​ប​ជុំ​គ្នា​ ​រាំ​លេ​ង​កំ​សា​ន្ត​ ​ចា​ក់ធុ​ង​បា​ស​តា​ម​ភូ​មិ​ ​កា​រ​រៀ​បអា​ពា​ហ៍​ពិ​ពា​ហ៍​ត្រូ​វ​កា​ត់​ប​ន្ថ​យ​អ្ន​ក​ចូ​ល​រួ​ម​ ​និ​ង​កា​ត់​ប​ន្ថ​យ​នូ​វ​ក​ម្ម​វិ​ធី​ណា​ដែ​ល​មិ​ន​ចាំ​បា​ច់​។​ ​

​​​ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បន្ថែមទៀតថា បងប្អូនពលករដែលមកធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកស្ទោងនេះ សូមកុំមានការព្រួយបារម្ភអោយសោះ ពីព្រោះនៅទីនេះ យើងមានមន្ត្រីប្រចាំការ មានក្រុមគ្រូពេទ្យជំនាញ និងកងកម្លាំងសមត្ថកិច្ច សម្រាប់ការពារសុខ សន្តិសុខជូនបងប្អូនពលករគ្រប់រូប នឹងចែកបាយ ចែកទឹកដល់បងប្អូនផងដែរ។

លើសពីនេះទៀតឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សំណូមពរដល់បងប្អូនពលករទាំងអស់ បន្ទាប់ពីចប់ចត្តាឡីស័ក ពេលវិលត្រឡប់ទៅដល់ផ្ទះវិញ ត្រូវយកចំណេះដឹងនិងបទពិសោធន៍ល្អៗដែលបងប្អូនធ្វើការកន្លងមក បើកមុខរបរផ្ទាល់ខ្លួន និងប្រកបមុខរបរផ្សេងៗទៀតទៅតាមចំណេះដឹង និងជំនាញដែលបងប្អូនមានស្រាប់ ដើម្បីជួយលើកកម្ពស់ជីវភាពក្នុងគ្រួសារកាន់តែធូរធារថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន
-អង្ក ចំនួន ២តោន
-មីសៀម ចំនួន ២៥០កេស
-ត្រីខ ៥កេសធំ
-ទឹកសុទ្ធ ៥០យួរ
-ប៉ៅអ៊ីគេង ចំនួន ១០០
-ថវិកា 2,000,000 រៀល (ពីរលានរៀល)។

You might like

Leave a Reply

Your email address will not be published. Required fields are marked *