ក​រ​ណីគ្រោះ​ថ្នា​ក់​ច​រា​ចរ​ ​រ​ថ​យ​ន្ត​ដឹ​កក​ម្ម​ក​រក្រឡាប់​ ​ប​ណ្ដាល​​ឲ្យមា​ន ​កម្ម​ក​រ​រ​បួស​ធ្ង​ន់​ ​ស្រា​ល​ជិត​៦​០​នា​ក់ ​នៅ​ក្រុ​ង​បាវិ​ត​

ខេត្តស្វា​យ​រៀង​ ៖ ​ ថ្ងៃ​ទី១​២​ ​ខែ​មីនា​ ​ឆ្នាំ២​០​២​១​ ​វេ​លា​ម៉ោ​ង​ប្រ​ហែល​ ​៦​:​៣​០​នាទី​ព្រឹ​ក​ ​មាន​ក​រ​ណី​គ្រោះថ្នា​ក់​ច​រា​ច​រណ៍​មួ​យ​បា​នកើ​ត​ឡើ​ង​ ​លើ​រថ​យ​ន្ត​ដឹក​ក​ម្មក​រ​បើ​ក​ប​រខ្វះ​កា​រ​ប្រុ​ង​ប្រយ័​ត្នក្រឡាប់ ​ប​ណ្តាល​ឲ្យ​ក​ម្មក​រ​រ​បួ​សធ្ង​ន់​-​ស្រា​ល​ ស​រុ​ប​ចំនួ​ន​ ​៥​៨នា​ក់ ​ធ្ង​ន់ ​៧​នាក់​ ​ម​ធ្យ​ម៣​នា​ក់ ​ស្រា​ល​ ៤​៨​នា​ក់​ ស្ថិ​ត​នៅ​ភូ​មិ​ព្រៃផ្តៅ​ ​ស​ង្កា​ត់​ច្រក​ម្ទេ​ស​ ក្រុ​ង​បា​វិ​ត​ ​ខេត្ត​ស្វា​យ​រៀ​ង​ ។​

​តាម​សេ​ច​ក្តី​រា​យ​កា​រ​ណ៍​ពីប្រ​ជា​ព​ល​រ​ដ្ឋ​បា​ន​ឱ្យដឹ​ង​ថា នៅ​មុន​ពេ​ល​កើ​តហេ​តុ​ មា​ន​រ​ថយ​ន្ត​ក​ម្មក​រ​បើ​កប​​រពី​លិ​ច​ទៅ​កើ​ត​ ​សំ​ដៅទៅ​រោ​ង​ច​ក្រ​ ​ស្រាប់​តែ​មា​ន​រថ​យ​ន្ត​ក្រុ​ង​បើក​ប​រ​បញ្ច្រា​ស​ទិ​ស​គ្នា​ ខ​ណៈ​រ​ថ​យ​ន្តដឹ​ក​ក​ម្ម​ករ​វ៉ា​ជែ​ង ​ហើ​យ​វ៉ា​ក់​អឺ​ជាមួ​យ​រ​ថ​យ​ន្តក្រុ​ង​ ​ហើ​យ​បួ​ងច​ង្កូ​ត​គេ​ច​ប​ណ្ដាល​ឱ្យ​ក្រ​ឡា​ប់​ចាក់​ចោ​ល​ក​ម្ម​ករ​ ​រ​ណូ​ក​រ​ណែ​ល​ពេញ​ផ្លូ​វ​តែ​ម្ដ​ង​។
​​
ក្រោ​យ​ទ​ទួល​បា​ន​នូ​វ​ព័​ត៌មា​ន​ខា​ង​នេះ​ភ្លា​ម​ ​ឯ​កឧ​ត្ត​ម​ ​ម៉ែ​ន​ ​វិបុ​ល​ ​អ​ភិ​បា​ល​ខេ​ត្ត​ស្វា​យ​រៀ​ង​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់កម្លាំងចុះអន្តរាគមន៍ដឹកអ្នករបួសមកសង្គ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យ និងបានដឹកនាំក្រុមការងារសាខាចុះសួសុខទុកនិងនាំយកថវិកាមួយចំនួនជូនដល់កម្មករ កម្មការនីដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំនួន ៦ នាក់ , មន្ទីរពេទ្យបង្អែកស្វាយទាប ចំនួន ៥នាក់, មន្ទីរពេទ្យបង្អែកជីភូ ចំនួន ៣៦នាក់ និងនៅក្លីនីកចពន្លឺបូពារ៍ក្រុងបាវិត ចំនួន ១១នាក់ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ដោយមិនរើសអើងឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៍បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៍ដូចជាកាកបាទក្រហមកម្ពុជា តែងតែដោះស្រាយ ឆ្លើយតបគ្រោះមហន្តរាយជាបន្តបន្ទាប់ទាន់ពេលវេលា នៅពេលដែលអ្នករងគ្រោះត្រូវការបន្ទាន់នូវជំនួយសង្គ្រោះ ។

ក្នុងឱកាសសួរសុខទុក្ខនោះ ឯកឧត្តម ម៉ែន វិបុល បានឧបត្ថម្ភថវិកាដល់អ្នករបួសធ្ងន់ចំនួន ៧នាក់ ក្នុងម្នាក់ថវិកា ៤០០,០០០ រៀល, អ្នករបួសមធ្យម ៣នាក់ ក្នុងម្នាក់ថវិកា ១៥០,០០០រៀល, និងអ្នករបួសស្រាល ៤៨នាក់ ក្នុងម្នាក់ ថវិកា ១០០,០០០ រៀល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *