រាជធានីភ្នំពេញ) ៖ ស្រ្តីម្នាក់ជិៈម៉ូតូធ្លាក់ជង្ហុកបណ្ដាលឱ្យដួល ស្រាប់តែមានជនសង្ស័យម្នាក់ ជិៈកង់បីចុះមក ជួយលើក រួចក៏ជិៈម៉ូតួរត់គេចបាត់។
ប៉ុន្តែសំណាងម៉ូតូដាក់ប្រព័ន្ធ GPS តាមរកឃើញជនសង្ស័យកំពុងយកទៅ លក់នៅម្តុំឃ្លាំងរំសេវ រួចឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ រំលងអធ្រាត្រចូលថ្ងៃ ទី១៥ខែមីនាឆ្នាំ២០២១ ស្តិតនៅតាមបណ្ដោយផ្លូវទៅ៣៧១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
ជនសង្ស័យឈ្មោះ គង បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ ជិតនិងផ្សាចម្ការដូង ខណ្ឌដង្កោ។
ប្រភពបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជិៈម៉ូតូម៉ាកហុងដា ទ្រីមសង់ សេ១២៥ សេរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ1-IL 6857 ជិៈម្នាក់ឯង ។
លុះមកដល់កន្លែងកើតហេតុបានធ្លាក់ជង្ហុកបណ្ដាលឱ្យដួល។
ភ្លាមនោះស្រាប់ជនសង្ស័យម្នាក់ជិៈកង់បីមិនចាំស្លាកលេខ ចុះមកធ្វើជាជួយ រួចឃើញឱកាសល្អ ក៏ឡើងជិៈម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់។
តែមួយសន្ទុះក្រោយមកឆែកតាម GPS ក៏ឃើញជនសង្ស័យកំពុងតែដោះគ្រឿងម៉ូតូលក់នៅម្តុំផ្សារឃ្លាំងរំសេវ រួចពួកគាត់ឃាត់ជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ៕