ខេត្តពោធិ៍សាត់ ៖ រសៀលថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ នេះ មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានទទួលជនលាក់ទុកអាវុធ និងគ្រាប់ប្រើប្រាស់ខុសច្បាប់២នាក់ ពីមន្ត្រីបរិស្ថានឃាត់ចាប់ខ្លួនយកមកប្រគល់ជូន ។
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមទាំងអាវុធ និងគ្រាប់ ទី-១ ឈ្មោះ មិត្ត មន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ មិនពិតប្រាកដ មានអាវុធអឹម១៦(១ដើម)បង់១ មានគ្រាប់ចំនួន២០គ្រាប់ និងទី-២ ឈ្មោះ ហេង ឆាង ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានអាវុធអាកាស្វាយបត់(១ដើម)បង់១ មានគ្រាប់ចំនួន៣២គ្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង(អាវុធ និងគ្រាប់)កំពុងបន្តនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់ចាត់ការ ។
ពិធីប្រគល់ទទួលជនសង្ស័យ២នាក់លាក់ទុកអាវុធប្រើប្រាសខុសច្បាប់ រវាងមន្ត្រីបរិស្ថាន និងមន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌខាងលើ ធ្វើឡើងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៕