ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលផ្នែកច្បាប់ពីឯកឧត្តម គឺប ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដឹកនាំកម្លាំងដោយលោកលឹម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌនិងលោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រួមទាំងកម្លាំងនគរបាលអន្តរាគមន៍បង្កាបង្ក្រាបសហការ ជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិការនគរបាលស្រុក បានចុះប្រតិបត្តិការបង្ក្រាប ករណីកែច្នៃ តម្លើង ជួសជុលកាន់កាប់ និងចែកចាយ ( អាវុធកែច្នៃបាញ់គ្រាប់កង់ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៤ នាក់មក កាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ករណីបង្ក្រាបខាងលើនេះនៅចំណុចក្រុមទី 14 ភូមិអូរតតាញា ឃុំតាគ្រាប ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនសង្ស័យទាំង៤នាក់មានឈ្មោះ ៖
១-ឈ្មោះ សាន រក្សា ហៅ ប្រុស អាយុ ២៦ ឆ្នាំ
២-ឈ្មោះ ឡឹង លេង ភេទប្រុស អាយុ ៣០ ឆ្នាំ
៣-ឈ្មោះ ឈឿង សុភក្រ័ ្ត ភេទប្រុស អាយុ ២៦ ឆ្នាំ
៤-ឈ្មោះ នៅ ណា ហៅ ជ្រូក ភេទប្រុស អាយុ ២៥ ឆ្នាំ ។
ជនសង្ស័យ ចំនួន ០៤ នាក់ខាងលើ មានទីលំនៅភូមិ តាង៉ែន ឃុំ តាគ្រាម ស្រុកបាណន់ ខេត្ត បាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
- កាំភ្លើងកែច្នៃ បាញ់ គ្រាប់កង់ចំនួន ០៥ ដើម
- ដងឈើកែច្នៃធ្វើស្វាយកាំភ្លើង ចំនួន ០២ ដើម
– កាំបិតកែច្នៃ ចំនួន ០១ ដើម – ពូថៅ ចំនួន ០១
– គ្រាប់កង់(បាដាង) ចំនួន ០២ កំប៉ុង
– ទូរស័ព្ទដៃ ម៉ាក Realme ពណ៌ខៀវ ០១ គ្រឿង
- កាបូបស្ពាយពណ៌កាហ្វេ ចំនួន ០១
- អាវប៉ារ៉ា ដៃវៃង ចំនួន ០១ - ម៉ូតូ ចំនួន ០៣ គ្រឿង
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សា ន រក្សា
ហៅ ប្រុស បានឆ្លើយសារភាពថា ៖ ខ្លួនបាន កែច្នៃ តម្លើង
( អាវុធ កែច្នៃ បាញ់ គ្រាប់កង់ បាដាង ) បានចំនួន ០៧ ដើម ។
កន្លងមកហើយ បានលក់ទៅឱ្យអ្នកស្គាល់គ្នានៅភ្នំពេញ បានចំនួន ០៣ ដើម ផងដែរ ។ មុនពេលសមត្ថកិច្ចឃាត់ខ្លួនពួកគេកំពុងដើរបរបាញ់សត្វនៅក្នុងមូលដ្ឋានខាងលើ ដោយមិនខ្វល់ខ្វាយពីរឿងកូវីដអ្វីបន្តិចសោះ ហើយសកម្មភាពខាងលើបានបង្កឱ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅមូលដ្ឋាន។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យទាំង៤នាក់ខាងលើទៅសាលា
ដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕