ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខរោងចក្រផាកហែនប៊ែក ស្ថិតនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដោយបានបញ្ជាពីលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ត ខេត្តកំពង់ស្ពឺ ដោយមានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំកម្លាំងដោយលោកវរសេនីយ៏ឯក ទិត្យ វណ្ណះ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស នឹងមានការសម្របសម្រួលពីលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ កែវ ស៊ីថា ភេទស្រីអាយុ២០ឆ្នាំមុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីបទលួចម៉ូតូ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បន្ថែមទៀតពីបទទទួលផលចោរកម្ម ៖
១-ឈ្មោះ ជា ភា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរទិញលក់ម៉ូតូ មានទីលំនៅភូមិមហាទំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ ស៊ិន រិន្ទដេត ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរ ទិញលក់ម៉ូតូ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា រួមជាមួយការដកហូតម៉ូតូចំនួន១៦គ្រឿងមានការសង្ស័យពីបទលួច និងទទួលផលចោរកម្ម ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងម៉ូតូ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ត ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ ៕