​អ​ភិ​​បា​​ល​​​រ​ង​ ​​ខេ​​​​​ត្ត​​​​ស្វា​​​យរៀ​​​ង​ ចុះ​​​ពិ​​​និ​ត្យ​​ អ​​​នុ​​វ​​​ត្ត​​វិ​​​ធា​​​ន​កា​​​រ ​​រ​​ដ្ឋ​​បា​​​ល​​​ជា​​ប​ណ្តោះ​​អា​​​ស​​​ន្ន​​ ​​​ដើ​​​ម្បី​​​ទ​​​ប់​​​ស្កាត់​ ​​​កា​​រ​​​រី​​​ក​​​រា​​​ល​​​ដា​​ល ​​ជំ​​​ងឺ​​​កូ​​វី​ដ​​​-​​​១​​៩​​​ ​​​​ក្នុ​​ង​​ក្រុ​​​ង​​បា​​​វិត​

ខេត្តស្វា​យ​រៀង ​៖ នៅ​យ​ប់​ថ្ងៃ​ទី​៨​ ​ខែ​មេ​សា​ ​ឆ្នាំ​២​០​២​១ ​ឯក​ឧ​ត្ត​ម​ តូច ​ប៉ូលី​វ៉ា​ ​អ​ភិ​បា​ល​រ​ង​ខេ​​ត្ត​ស្វា​យរៀ​ង​ ​លោ​ក​ ​លឹ​ម​ ​សៀ​ង​ហេ​ង​ ​អ​ភិ​បា​ល​ក្រុ​ង​ និ​ង​ជា​ប្រ​ធា​ន​គ​ណៈ​ប​ញ្ជា​កា​រឯ​ក​ភា​ព​រ​ដ្ឋ​បា​ល​ក្រុ​ង​បា​វិត​ ​បា​ន​ចុះ​ពិ​និត្យ​អ​នុ​វ​ត្ត​វិ​ធា​នកា​រ​រ​ដ្ឋ​បា​ល​ជា​បណ្តោះ​អា​ស​ន្ន​ ​ដើ​ម្បី​ទ​ប់​ស្កាត់​កា​រ​រី​ក​រា​ល​ដា​ល​ជំ​ងឺ​កូ​វីដ​-​១​៩​ ​ក្នុ​ង​ភូ​មិ​សា​ស្ត្រក្នុ​ង​ក្រុ​ង​បា​វិត​។​ ក្នុ​ង​កា​រ​ចុះ​ពិ​និត្យ​នោះ​​ក៏មា​ន​កា​រ​ចូ​ល​រួ​ម​ពី​សំ​ណា​ក់​លោ​ក​ ​វ​ណ្ណ​ ​សុមុ​ន្នី​ ​អ​ភិ​បា​ល​រ​ង​ក្រុ​ង​ ​លោ​ក​អ​ធិ​កា​រ​ន​គ​រ​បា​ល​ក្រុ​ង​ ​លោ​កមេ​ប​ញ្ជា​កា​រ​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ​ក្រុ​ងនិ​ង​អា​ជ្ញា​ធ​រ​ដែ​ល​ពា​ក់​ព​ន្ធ័​ផ​ង​ដែ​រ។​

លោ​ក​ ​លឹម​ ​សៀ​ង​ហេ​ង​ ​អ​ភិ​បា​ល​ក្រុ​ង​បា​វិ​ត​បា​ន​មា​ន​ប្រ​សា​សន៍​ឲ្យ​ដឹ​ង​ថា ៖ កា​រ​អនុ​វ​ត្ត​វិធា​ន​កា​រ​រដ្ឋ​បា​ល​ជា​ប​ណ្តោះ​អាស​ន្ន​ ​ដើ​ម្បី​ទ​ប់​ស្កា​ត់​កា​រ​រីក​រា​ល​ដា​ល​ជំ​ងឺ​កូ​វី​ដ​-​១៩​​ក្នុ​ង​ភូ​មិ​សា​ស្ត្រ​ក្រុ​ងបា​វិ​តនេះ​ គិ​ត​ម៉ោ​ង​០​០​នា​ទី​ថ្ងៃ​ទី​៧ ​​ខែ​មេ​សា ឆ្នាំ​២០២១ ដ​ល់​ថ្ងៃ​ទី១​៨ ខែ​មេសា​ ឆ្នាំ​២​០​២១ ដែ​ល​មា​នរ​យៈ​ពេ​ល​១​២​ថ្ងៃ​ហើ​យ​អ​នុ​វ​ត្តវិ​ធា​ន​កា​រ​រ​ដ្ឋ​បា​លជា​ប​ណ្តោះ​អាស​ន្ន ​ដើម្បី​ទ​ប់​ស្កា​ត់កា​រ​រី​ក​រា​ល​ដា​លជំ​ងឺ​កូ​វី​ដ​-១​៩​ផ​ង​ដែរ គឺ​ធ្វើ​២​៤​ម៉ោ​ង​លើ​២​៤ម៉ោ​ង លុះ​ដ​ល់ថ្ងៃ​ប​ញ្ច​ប់នៃ​ចេ​ញ​សេ​ច​ក្តី​ប្រ​កា​សជួ​ន​ដំ​ណឹ​ង​ខា​ងលើ​។​

លោ​ក​ លឹ​ម​ ​សៀ​ង​ហេ​ង ​ក៏​បា​ន​អំ​ពា​វនា​វ​ដ​ល់​ប​ង​ប្អូ​ន​ប្រ​ជា​ព​លរដ្ឋ បើ​គ្មា​នកា​រ​ចាំ​បា​ច់​សូ​ម​កុំ​ចេ​ញ​ផ្ទះហើ​យ​រា​ល់​កា​រ​ធ្វើ​ដំណើ​រ​ត្រូ​វមា​ន​លិ​ខិ​ត​ស្នា​មប​ញ្ជា​ក់​ពី​ ​អ​ង្គ​ភា​ព​ ស្ថា​ប័​ន​ ក្រុ​ម​ហ៊ុ​ន​ ​ឬ ​អា​ជ្ញា​ធ​រ​មូល​ដ្ឋា​ន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *