លោក​ជំ​​​ទា​​វ​​​ ​បា​​ន​​​ ​​ស្រី​មុំ​​​ អ​ភិ​បាល​ខេ​ត្ត​ប៉ៃ​លិ​ន​ ចុះ​ត្រួ​ត​ពិ​និត្យ​ គោ​ល​ដៅ​អ​នុ​វ​ត្ត​ន៍ ​ប​ទ​ប​ញ្ជា​ រ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​បា​ល លើ​កា​រ​បិ​ទ កា​រ​ធ្វើ​ដំ​ណើរ ឆ្ល​​ងពី​ខេ​ត្ត​មួ​យ ទៅ​ខេ​ត្ត​មួ​យ

ខេត្តប៉ៃ​លិ​ន ៖ កាល​ពី​ថ្ងៃ​ទី​០​៧ ​ខែ​មេ​សា​ ​ឆ្នាំ២​០​២​១​ ​លោក​ជំ​ទា​វ​ បា​ន​ ​ស្រីមុំ​ ​​អភិ​បា​ល​នៃគ​ណៈ​អ​ភិបា​ល​ខេ​ត្ត​ប៉ៃ​លិ​ន ​និ​ង​ជា​ប្រ​ធា​ន​គ​ណៈក​ម្ម​កា​រ​ខេ​ត្ត​ ​ប្រយុ​ទ្ធ​ប្រ​ឆាំ​ងជំ​ងឺ​កូ​វី​ដ១​៩​ ​និ​ងមា​ន​កា​រ​ចូល​រួ​ម​ពីឯ​ក​ឧ​ត្ត​ម ​អ្ន​ក​តំ​ណា​ង​រា​ស្ត្រ​ម​ណ្ឌល​ប៉ៃ​លិ​ន​ ​​ ​បា​នអ​ញ្ជើ​ញ​ចុះ​ត្រួ​ត​ពិ​និ​ត្យ​តា​មគោ​ល​ដៅ​ ​ក្នុ​ង​ព្រំ​ប្រ​ទ​ល់​ជា​ប់​ខេ​ត្តបា​ត់​ដំ​ប​ង​ ​ក្នុ​ង​គោល​បំ​ណ​ង​ព​ង្រឹ​ក​កា​រ​អ​នុ​វ​ត្តប​ទ​ប​ញ្ជា​រ​ប​ស់ប្រ​មុ​ខ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​ស្តីពី​កា​រ​បិ​ទ​កា​រ​ធ្វើដំ​ណើ​រ​ឆ្ល​ង​កា​ត់​ពី​ខេ​ត្ត​មួ​យទៅ​ខេ​ត្ត​មួ​យ​ ​ជា​ប​ណ្តោះ​អា​សន្ន​ ​រ​យៈ​ពេ​ល​១៤​ថ្ងៃ​ ​ចា​ប់​ពី​ម៉ោ​ង​សូ​ន្យចូ​ល​ថ្ងៃ​ទី​៧​ ​រ​ហូ​ត​ដ​ល់​ថ្ងៃ​ទី២​០​ ​ខែ​មេ​សា​ ឆ្នាំ​២​០​២​១​ ​ដើ​ម្បី​ប​ង្កា​រ​ ​និ​ងទ​ប់​ស្កា​ត់​កា​រ​ឆ្ល​ង​រា​ល​ដាល​ ​នៃ​ជំ​ងឺ​កូ​វី​ដ​១​៩ ​ទៅ​ដ​ល់​ស​ហ​គ​ម​ន៍។​

នៅក្នុងឱកាសនោះ លោកជំទាវ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ។

នៅចំពោះមុខកងកម្លាំងគ្រប់គោលដៅ លោកជំទាវអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យខិតខំអនុវត្តន៍វិធានការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ នូវគោលបំណង នៃបទបញ្ជា ដែលបានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យចេះបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់រាជរដ្ឋាភិបាលកម្ពុជា។

គោលដៅ ដែលខេត្តប៉ៃលិន បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន៦សំខាន់ៗរួមមាន៖
១- ផ្លូវជាតិលេខ៥៩(ព្រំប្រទល់អូរសួស្តី)
២- ព្រំប្រទល់អូរដំបង~សំឡូត
៣- ព្រំប្រទល់ភូមិភ្នំកុយ~កំរៀង(បាត់ដំបង)
៤- ព្រំប្រទល់ភូមិដីស~ ស្រុកបវេល
៥~ ព្រំប្រទល់ឡាក់១៨~ កំរៀង(បាត់ដំបង)
៦~ ព្រំប្រទល់ភូមិអូរចិតប្រាំ~ស្រុករតនមណ្ឌល(បាត់ដំបង)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *