អន្តរជាតិ ៖ យោងតាមប៉ូលីសក្នុងតំបន់បានអោយដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ មនុស្សម្នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនៅក្នុងការបាញ់ប្រហារមួយនៅសហរដ្ឋអាមេរិកក្នុងរដ្ឋ Texas ។នេះបើយោងតាមប្រភពពីសារព័ត៌មាន ស៊ិនហួរ។
ប៉ូលីសបាននិយាយថា ការបាញ់ប្រហារបានកើតឡើងនៅឯបរិវេណឧស្សាហកម្មមួយកន្លែង ប្រហែលម៉ោង២ និង ៣០ នាទី នៅទីក្រុង Bryan នៃរដ្ឋតិចសាស់។ នៅពេលប៉ូលីសមកដល់ មានម្នាក់ត្រូវគេបាញ់សម្លាប់បាត់ទៅហើយ។រី៝ឯជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
លោក Eric Buske ស្នងការប៉ូលីសបាននិយាយថា ជនសង្ស័យជាខ្មាន់កាំភ្លើង ត្រូវឃាត់ខ្លួនបាន ហើយ ជននោះជាបុគ្គលិកនៃរោងចក្រផលិតតុ-ទូឈ្មោះថា Kent Moore Cabinets ដែលជាទីតាំងផ្ទុះការបាញ់ប្រហារ។
យ៉ាងណាមិញមូលហេតុនៃការបាញ់នេះគឺមិនទាន់ច្បាស់នៅឡើយទេ ខណៈភ្នាក់ងារអនុវត្តច្បាប់ជាច្រើនកំពុងស៊ើបអង្កេតការបាញ់ប្រហារនេះ៕