ខេត្តកំពង់ធំ ៖ លោក ឡាយ ស៊ីលី បានលើកឡើងថា” ការធ្វើចត្តាឡីស័កបានត្រឹមត្រូវ មិនត្រឹមតែធ្វើអោយអ្នកមិនឆ្លងកូដវីដនោះទេ ថែមទាំងរួចផុតពីវិធានការផ្លូវច្បាប់ថែមទៀតផង ” ។
ដោយឃើញពីការឆ្លងរីករាលដាលរបស់មេរោគកូវីដ19 នៅក្នុងព្រះរាជាណាចក្រកម្ពុជាពុំទាន់មានការថមថយនៅឡើយ នៅព្រឹកថ្ងៃទី 22 ខែមេសា ឆ្នាំ 2021 រដ្ឋបាលខេត្តកំពង់ធំ និង រដ្ឋបាលស្រុកស្ទោង បានសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ធំ ចុះយកសំណាកប្រជាពលរដ្ឋចំនួន 06 នាក់ ស្រី03 នាក់ ដែលបាលវិលត្រលប់មកពីបណ្តារាជធានី ខេត្តផ្សេងៗ ហើយកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកស្ទោង ។
ថ្លែងនៅក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកបានបញ្ជាក់ថា ” ការធ្វើចត្តាឡីស័កបានត្រឹមត្រូវ មិនត្រឹមតែធ្វើអោយអ្នកមិនឆ្លងកូវីដ១៩នោះទេ ថែមទាំងរួចផុតពីវិធានការផ្លូវច្បាប់ថែមទៀតផង” ។ លោកក៌បានបញ្ជាក់បន្ថែមទៀតថា ការយកសំណាកនៅពេលនេះ គឺដើម្បីអោយប្រាកដប្រជាថា ក្រោយពេលដែលបងប្អូនបញ្ចប់ចត្តាឡីស័កទៅ គឺពិតជាសុវត្ថិភាពដោយគ្មានផ្ទុកមេរោគកូវីដ១៩ ឡើយ ។
លើសពីនេះលោក ក៏បានជំរុញអោយ បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និងបញ្ចប់ចត្តាឡីស័ក ក៌ដូចជាប្រជាពលរដ្ឋទូទៅក្ក្តី សូមរស់នៅប្រកបដោយអនាម័យខ្ពស់ គោរពតាមវិធានការ បីកុំ បីការពារ របស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ហើយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ បុស្តិ៍រដ្ឋបាល ត្រូវតាមដាននិងស្រាវជ្រាវរកបងប្អូន ប្រជាពលរដ្ឋយើងដែលបានធ្វើដំណើរឆ្លង រាជធានី ខេត្តនានា មកដល់មូលដ្ឋានយើង គឺត្រូវបញ្ជូនពួកគាត់មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកស្ទោងជាបន្ទាន់ សំដៅរួមគ្នាបញ្ចប់កូវីដ19 អោយខានតែបាន។
សូមបញ្ជាក់ផងដែរថា មកទល់នឹងថ្ងៃទី២២ ខែមេសា ឆ្នាំ 2021 នេះ មណ្ឌលចត្តាឡីស័កស្រុកស្ទោង មានបងប្អូន ប្រជាពលរដ្ឋ ដែលវិលត្រលប់ឆ្លងខេត្តមកពីបណ្តារាជធានីខេត្តផ្សេងៗ កំពុងធ្វើចត្តាឡីស័កចំនួន 68នាក់ ស្រី 20នាក់ ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលស្រុកស្ទោង ៕