នាវាមុ​ជ​ទឹ​ក ក​ង​ទ័​​ព​​​ជើ​​​ង​​ទឹ​​​ក ​​​​​ឥ​ណ្ឌូ​ណេ​ស៊ី មួយគ្រឿង ​បាន​បា​ត់​​ខ្លួន ​​ជា​មួ​យ​នឹង ​​មនុស្ស​​៥៣នា​ក់​​

អន្តរជាតិ ​៖​ ​នា​វាមុ​ជ​ទឹ​ក​​​មួ​យ​គ្រឿ​ង​​រ​ប​ស់​​​ក​ងទ័​ព​ជើ​ង​ទឹ​ក​​​ឥណ្ឌូ​នេ​ស៊ី​​​បា​ន​​​បា​ត់​​​ខ្លួ​ន​​​នៅក្នុ​ង​​​ដែ​ន​ទឹ​ក​​​ភាគ​​​ខា​ង​ជើ​ង​​​កោះ​​​បា​លី ​​​ដោ​យ​មា​ន​​​ម​នុស្ស​ ​៥​៣​ ​នា​ក់​​​នៅ​លើ​​នា​វា​​​។​​

​កងទ័ពជើងទឹក​និយាយថា​នាវាមុជទឹក​ដែលមាន​ឈ្មោះ KRI Nanggala-402 បាន​ដាច់​ការទំនាក់ទំនង​នៅក្នុង​ដែនទឹក​ប្រហែល ៩៥​គីឡូម៉ែត្រ​ខាងជើង​កោះ​បាលី​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម៉ោង​ក្នុងស្រុក​។​

​យោងតាម​គេហទំព័រ​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ជាតិ​ឥណ្ឌូនេស៊ី​បាន​និយាយថា ​មនុស្ស ៥២​នាក់​រួមទាំង​មេបញ្ជាការ​និង​នាវិក​បាន​ស្ថិតនៅលើ​នាវាមុជទឹក​នៅពេលនោះ ​ខណៈ​នាវា​មួយគ្រឿង​នេះ​មាន​សមត្ថភាព​ផ្ទុក​មនុស្ស​តែ ៣៤ នាក់​ប៉ុណ្ណោះ ។​

​នាវាមុជទឹក​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​រៀបចំ​សម្រាប់​សមយុទ្ធ​មី​ស៊ី​ល​ដែល​បានរៀបចំ​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ កងទ័ពជើងទឹក​និង​ទីភ្នាក់ងារ​ស្វែងរក​និង​ជួយសង្គ្រោះ​ជាតិ​បាន​បញ្ជូន​នាវាមុជទឹក​ចំនួន​៥ គ្រឿង​និង​នាវា​ផ្សេងទៀត​ដើម្បី​បន្ត​ការស្រាវជ្រាវ​សម្រាប់​នាវាមុជទឹក​ដែល​បាត់​ខ្លួន​នេះ​។​

​យ៉ាងណាមិញ ​ប្រទេស​ឥណ្ឌូនេស៊ី​ក៏បាន​ស្នើសុំ​ជំនួយ​ពី​កងទ័ពជើងទឹក​អូស្ត្រាលី ​សិង្ហ​បុរី​ និង​ឥណ្ឌា​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *