មន្ត្រី​​ជំ​នា​ញ​ ​​​រ​ក​ឃើ​ញ​​ ជាប​ន្ត​បន្ទា​ប់​ ​និ​​ង​​​​ដ​កហូ​ត ​​អា​ល់​កុ​ល​​ក្លែ​ង​ក្លា​យ​ ​ជា​ង​​​ ​០​​​៦​ ​តោ​ន​​ ​​នៅ​ស្រុក​គី​រី​វង្ស ខេត្តតាកែវ​

ខេ​ត្ត​តា​កែ​វ​ ​៖​ ​​ ​មន្ត្រី​​​ជំ​នា​ញ​​សា​​​ខាក​​​.​​​ប​​​.​​​ប​​.​​​ខេ​ត្តតា​កែវ​ ​ក្រោ​ម​​​កិច្ច​ស​ម្រ​ប​សម្រួ​ល​​​ដោ​យ​​​ព្រះ​រា​ជ​អាជ្ញា​​​អ​ម​​​សា​លាដំ​បូ​​ង​​ខេ​ត្ត​តា​កែ​វ​ ​និ​ង​​មា​ន​កា​រ​​ចូ​ល​រួ​ម​​ពី​​​ស​ម​ត្ថ​កិ​ច្ច​​ពា​ក់​ព័​ន្ធ​​​និ​ង​​​អា​ជ្ញា​ធរ​​​ដែ​ន​ដី​ បា​ន​​​​ចុះ​​​ត្រួត​ពិ​និ​ត្យ​ ​និ​ង​​ឆែ​ក​ឆេ​រ​​ឃ្លាំ​ង​​​ស្តុ​ក​​ទំ​និ​ញ​​​មួ​យ​ក​ន្លែង​ ​ដែ​ល​មា​ន​​ទី​តាំ​ង​​​ស្ថិ​តនៅ​​​ភូ​មិ​​​ផ្សា​រ​ ​ឃុំ​​ភ្នំ​​​ដិ​​​ន​ ​ស្រុក​​​គី​​​រី​​​វ​ង្ស​ ​ខេ​ត្ត​តា​កែ​វ ​នៅ​​ថ្ងៃ​ទី​​០​៦​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​​​២​០​២​១​ ។

បន្ទាប់ពី​បាន​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​សារធាតុ​មេ​តា​ណុល ចំនួន​២៣០​ប៊ីដុង ស្មើនឹង ៦,៩០០​លីត្រ ដែល​ត្រូវបាន​ស្តុក​ទុក​ដោយ​គ្មាន​លិខិតស្នាម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។ វត្ថុតាង​ទាំងអស់​ត្រូវបាន​ដកហូត​មក​រក្សាទុក ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​

សូម​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ ក៏បាន​ចាប់​ឃាត់ទុក​សារធាតុ​មេ​តា​ណុល​ចំនួន​៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០​លីត្រ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ០២ ត្រង់ចំណុច​ឃុំ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង្ស ខេត្តតាកែវ ខណៈដែល​កំពុង​ត្រូវបាន​ដឹកជញ្ជូន​ពី​ព្រំដែន ក្នុង​បំណង​យកមក​ចែកចាយ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *