អន្តរជាតិ ៖ មជ្ឈមណ្ឌលគ្រប់គ្រង Covid-19 (CCSA) បាននិយាយកាលពីថ្ងៃសុក្រថា ប្រជាជនដែលរស់នៅទីក្រុងបាងកកស្ទើរតែទាំងអស់បានអនុវត្តការពាក់ម៉ាស់បានត្រឹមត្រូវហើយក៏ជំរុញឲ្យអ្នកដែលរស់នៅតាមបណ្តាខេត្តឱ្យអនុវត្តតាមផងដែរ។
តាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យ CCSA បាននិយាយថាមនុស្សប្រមាណ ៩៩,៧% ដែលត្រូវបានស្ទង់សិត្ថិនៅទីក្រុងបាងកកដោយអង្គការ “ AI Mask” របស់ក្រសួងស្រាវជ្រាវវិទ្យាសាស្ត្រ ត្រូវបានគេសង្កេតឃើញថាការពាក់ម៉ាស់របស់ពួកគេគឺបានត្រឹមត្រូវទៅតាមស្ដង់ដាសុវត្តិភាព។
យោងតាមការស្ទង់សិត្ថិដែលបានអនុវត្តជាប្រចាំសប្តាហ៍បានបង្ហាញថាប្រជាជនប្រមាណ ០,២៦% ដែលពាក់ម៉ាស់មិនបានត្រឹមត្រូវនិង ០.០២% មិនគោរពតាមវិធានការត្រួតពិនិត្យសុខភាព។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកចំនួន ២៩ ដោយប្រើប្រាស់មនុស្សចំនួន ៦១៣០ នាក់។ លោកក៏បានបន្ថែមទៀតផងដែរថា “ប្រជាជនដែលរស់នៅតាមបណ្ដាខេត្តផ្សេងៗ គួរតែយកគំរូអ្នករស់នៅក្នុងក្រុង ទើបជាការល្អ”៕ ប្រភព៖ Bangkok Post