ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ យោងតាមការស្នើសុំរបស់អាជ្ញាធរជាតិព្រះវិហារ និងតាមរយៈការចុះត្រួតពិនិត្យទីតាំងជាក់ស្តែងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ តាមទីតាំងប្រាសាទសំខាន់ៗមួយចំនួនក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងគោលបំណងអភិរក្ស និងបើកផ្លូវទេសចរណ៍ចូលទៅកាន់ប្រាសាទទាំងនោះ ចាប់តាំងពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ CMAC បាននឹងកំពុងដំណើរការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជំហ៊ានដំបូងនៅតាមផ្លូវបុរាណ និងបរិវេណប្រាសាទតាម៉ែនលើផ្ទៃដីទំហំ ៤,៦៧ ហិចតា ស្ថិតនៅក្នុងតំបន់ការពារទី២ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងអំទ្បុងពេលដំណើរការបោសសម្អាតបានប្រទះឃើញស្រះបុរាណចំនួន៣ ដែលស្រះនីមួយៗមានទំហំ ប្រមាណ ២០ គុណ ៣០ម៉ែត្រ នៅក្នុងបរិវេណក្បែរប្រាសាទតាម៉ែន ព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលបន្សល់ទុកពីសម័យសង្គ្រាម ៕