ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យបានឆាបឆេះភោជនីយដ្ឋានមួយកន្លែងឈ្មោះ ភោជនីយដ្ឋាន ជីឌីដែល មានទីតាំងស្ថិតនៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល តាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគឺឡូម៉ែតលេខ៣៦-៣៧ ។
អគ្គិភ័យឆាបឆេះនេះបានកើតទ្បើងនៅវេលាម៉ោង០៩និង២៨នាទីព្រឹក បណ្តាលឲ្យឆេះខូចខាតទាំងស្រុង អគារ០១ខ្នង ដែលមានទំហំទទឹង៣៥ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ សម្ភារៈសាឡុងពូក កង្ហារ ម៉ាស៊ីនត្រជាក់ និងសម្ភារៈផ្សេងៗមួយចំនួនទៀតខូចខាតទាំងស្រុង ។
សមត្ថកិច្ចនគរបាល អាជ្ញាធរមូលដ្ឋានបានចុះអន្តរាគមន៍និងគ្រប់គ្រងសភាពការណ៌បានទាំងស្រុងនិងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៤ គ្រឿង ។
តាមការបញ្ជាក់ពីរជំនាញនិងម្ចាស់ទីតាំងថាអគ្គិភ័យខាងលើបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ៕