សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃនេះបា នសរសេរបង្ហោះនៅក្នុងបណ្តាញសង្គម(facebook)ដោយបានស្នើឲ្យស្ថាបន័តុលាការពិនិត្យ និងពិចារណា បញ្ឈប់ដីកាចាប់ខ្លួនបណ្ឌិតសេង សារី ហើយក៏បានលើកទឹកចិត្តឲ្យបណ្ឌិត សេង សារី ឲ្យបន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។
សម្តេចនាយករដ្ឋមន្ត្រីបានសរសេរយ៉ាងដូច្នេះថា”ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោកបណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ ចំណុច កាលពីថ្ងៃទី ២១ កក្កដា ២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះមានលក្ខណៈសមហេតុផលនិងអាចទទួលយកបាន ក្នុងនាមប្រមុខនៃ
រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី។
ទន្ទឹមនឹងនេះ ខ្ញុំក៏សូមលើកទឹកចិត្តអោយលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ ខ្ញុំក៏អំពាវនាវអោយភរិយា កូននិងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំអោយមានការព្រួយបារម្ភ៕