ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២០.២១ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីសង្កាត់រដ្ឋបាលជលផលកណ្ដៀង រួមសហការជាមួយនគរបាលស្រុក និងកម្លាំងយោធា បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ប្រភេទរបាំងស្បៃមុង និងរបាំងសាច់អួន ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង និងចាក់លែងត្រីចំរុះចូលទឹកបឹងធម្មជាតិទន្លេសាប ផងដែរ ។ការបង្ក្រាបខាងលើធ្វើឡើង នៅបឹងទន្លេសាប ត្រង់ចំណុចកោះតាកោ ស្ថិតនៅភូមិព្រែក ឃុំរាំងទិល និងចំណុចបឹងវែង ស្ថិតនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លទ្ធផលក្នុងប្រតិបត្តិការនោះគឺ រុះរើបំផ្លាញចោលនូវរបាំងសាច់អួន និងរបាំងស្បៃមុងចំនួន១៨ខ្សែ ស្មើនឹងប្រវែងចំនួន២.៦៥០ម៉ែត្រ ក្បាលបរ និងលូកងស្បៃមុងចំនួន២១គ្រឿង បង្គោលចំរឹងចំនួន១.២២០ដើម ថែមទាំងចាក់លែងត្រីចំរុះចូលបឹងធម្មជាតិ(ទន្លេសាប)ទម្ងន់ចំនួន៨៥គីឡូក្រាមផងដែរ ៕