អន្តរជាតិ ៖ ក្រសួងសុខាភិបាលថៃបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៣.២៥៦ នាក់និងមានអ្នកស្លាប់ចំនួន ១៣១ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងមុននេះ។.
ដោយឡែកក្នុងចំនួនឆ្លងខាងលើនេះគឺមានចំនួន ១២.៧៧៨ សម្រាប់ប្រជាជនទូទៅនិង ៤៧៨ ករណីដែលជាអ្នកទោសក្នុងពន្ធនាគារ។ទន្ទឹមនឹងនេះនៅថ្ងៃពុធម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ១៣.៨២៩ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៤៩៥.៧៥០ នាក់ដែលក្នុងនោះ ១.៣៥២.៩៣៦ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៥.៧៩០ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ១៥.៨៨៤ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕ប្រភព៖ Bangkok Post