ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យស្ថានភាពទឹកជំនន់ ចំណុចស្ពានកំពង់ទួល ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីត្រៀមៗរៀបចំផែនការក្នុងការការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានទឹកជំនន់កើតឡើង។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា កម្ពស់ស្ថានភាពទឹកជំនន់នៅស្ពានកំពង់ទួល គិតមកដល់ពេលនេះមានកម្ពស់៥,១៦ម៉ែត្រ មិនស្ថិតក្នុងការប្រកាសភាពអាសន្នឡើយ ដែលកម្រិតត្រូវប្រកាសអាសន្នទឹកមានកម្ពស់៥,៥០ម៉ែត្រ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ទឹកមានកម្ពស់៦,៦៦ម៉ែត្រ ៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្តាល