ខេត្តកំពង់ចាម ៖ បន្ទាប់ពីទទួលបានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានស្រុកកងមាស នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ ដែលកំពុងរងការបាក់ស្រុត ប្រវែងប្រហែល ២០០ម៉ែត្រ ស្ថិតនៅចំណុចភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស និងដាក់ចេញនូវវិធានការបន្ទាន់ ក៏ដូចជាការស្នើសុំគោលការណ៍ទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារ និងជួសជុលឡើងវិញ ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ ។