ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងសហការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាកាដ្ឋានខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកវាលវែង និងចំរុះស្រុកវាលវែង ចុះបង្រាបទីតាំងកៃច្នៃឈើគ្មានលិខិតអនុញាត ២កន្លែង ដកហូតវត្ថុតាង(ឈើ និងម៉ាស៊ីន)រក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរងចាំបន្តនីតិវិធី ។
ប្រតិបត្តិការខាងលើធ្វើឡើង នារសៀលថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការខាងលើបង្ហើបថា លទ្ធផល៖ ដកហូតវត្ថុតាងឈើចំរុះ(លេខ២)ចំនួន ២៦០សន្លឹក ស្មើនឹងចំនួន ១៧,៥០១ម៉ែត្រតីគុណ និងក្បាលម៉ាស៊ីនចំនួន ២គ្រឿងផងដែរ វត្ថុតាងរិបអូស និងធ្វើការដកហូត ដឹកជញ្ជូនយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅទីចាតការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីរងចាំបន្តនីតិវិធី ៕ ចេងពុំ