សម្តេ​ច​ ​ហ៊ុ​​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋម​ន្ត្រី​​ ​នៃ​​​ព្រះ​រា​ជា​ណា​ច​ក្រ​​​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​​​ស​​ម្ពោ​ធ ​​អ​គា​រ​​​ទី​ស្តីកា​រ ក្រ​សួង​​​រៀ​ប​ចំ​​​​ដែ​ន​ដី​ ​ន​គរ​​រូ​បនី​​យក​​ម្ម​ ​និ​ង​​​សំ​ណ​ង់​​​

រាជធានីភ្នំពេញ ៖ ​នៅ​​ព្រឹ​ក​​​ថ្ងៃ​​​ច​ន្ទ​ ​៤​​​កើ​ត​ ​ខែ​ក​ត្តិ​ក​ ​ឆ្នាំ​ឆ្លូ​វ​ ត្រី​​​​ស័ក​​ ព​​​​.​​ស​​​. ​២៥​៦​៥​ ​ត្រូ​វ​​​នឹ​ងថ្ងៃ​ទី​​​៨​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​​​២​០​២​១​ ​នេះ​ ​ស​ម្តេ​ច​​​អ​គ្គ​ម​ហា​សេ​នា​ប​តី​​​តេ​​​ជោ​ ​ហ៊ុ​ន​ ​សែន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​​​នៃ​​​ព្រះ​រា​ជា​ណា​ច​ក្រ​​​ក​ម្ពុជា​ ​អ​ញ្ជើ​ញ​​​ជា​​​អ​ធិ​ប​តី​​​​ក្នុ​ង​​​ពិ​ធី​​​សម្ពោ​ធ​​​ទី​ស្តីកា​​រ​​​នៃ​​​អ​គា​រ​​ក្រ​សួ​ង​​​រៀ​ប​​ចំ​​​ដែ​ន​ដី​ ​ន​គ​រ​រូ​ប​នី​យ​ក​ម្ម​ ​និ​ង​​​សំ​ណ​ង់​​​។​

អគារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​សមិទ្ធផល​មួយ ដែល​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​លើ​កម្ពស់​តម្លៃ​ស្ថាបត្យកម្ម ដែលជា​ស្នាដៃ​ផ្ទាល់​របស់​កូន​ខ្មែរ ហើយក៏​បានបង្ហាញ​នូវ​សមត្ថភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​លើ​ការគ្រប់គ្រង និង​ប្រើប្រាស់​ថវិកាជាតិ ដើម្បី​បង្កើត​នូវ​សមិទ្ធផល​ជាទី​មោទនភាព​សម្រាប់​ជាតិ​ផងដែរ​។​

អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ទីតាំង​ស្ថិតនៅ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នា​ប៉ែក​ខាងជើង​ឆៀង​ខាងលិច​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រារព្ធ​ពិធី​បើ​កការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ ។
អគារ​នៃ​ក្រសួង​នេះ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ៤.៥​ហិកតា មាន​ទំហំ​តួ​អគារ​បណ្ដោយ​ប្រវែង ១៣២.៧ ម៉ែត្រ និង​ទទឹង​ប្រវែង ៩៤.៧​ម៉ែត្រ មាន​ចំនួន ៨​ជាន់ កម្ពស់​សរុប​ពី​ទ្រនាប់​ខ្សាច់ ដល់​ចុង​កំពូល​បុស្បុក ៨៨.៥​ម៉ែត្រ ក្នុងនោះ​មាន​កម្ពស់​បុស្បុក ៣៣.២៨​ម៉ែត្រ មាន​ចំណតរថយន្ត​ប្រមាណ ៤៥០​គ្រឿង និង​ចំណត​ទោចក្រយានយន្ត​ជាច្រើន​គ្រឿង​ទៀត​។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលនៃអគារទីស្ដីការក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់ដែលត្រូវដាក់ឲ្យប្រើប្រាស់នាពេលនេះទេ។ ទាក់ទងទៅនឹងបញ្ហានៃជំងឺកូវីដ-១៩ សម្ដេចតេជោបានមានប្រសាសន៍ថា នេះជាការរៀនរស់តាមកន្លងថ្មី ដែលយើងមានការកាត់បន្ថយចំនួនមនុស្សចូលរួម ជាក់ស្ដែងដូចជាអគារសាលប្រជុំនេះដែលកន្លងមកធ្លាប់តែដាក់មនុស្សជាង១,០០០ ពាន់នាក់ តែពេលនេះ យើងកាត់បន្ថយមកត្រឹមប្រមាណជាង៥០០នាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅក្នុងឆ្នាំនេះយើងនឹងសម្ភោធអគារក្រសួងចំនួន៣ រួមមានក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានសម្ពោធរួច ក្រសួងរៀបចំដែនដីននគររូបនីយកម្ម និងសំណង់ដែលសម្ពោធនាពេលនេះ និងនៅចុងឆ្នាំ២០២១ យើងនឹងសម្ពោធអគារទីស្ដីការក្រសួងការពារជាតិ ដែលនឹងត្រូវសម្ពោធចំខួបលើកទី២៣ នៃការដាក់ចេញនយោបាយឈ្នះ​ ឈ្នះ គឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដាសតឿនរំលឹក ដល់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់អោយខិតខំបំពេញការងារអោយបានល្អប្រសើរ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ត្រូវរួមថែរក្សាសមិទ្ធផលដែលកើតមាននេះអោយបានគង់វង្សប្រើប្រាស់អោយបានយូរអង្វែង មានកន្លែងធ្វើការល្អហើយ ត្រូវធ្វើការអោយមានប្រសិទ្ធភាព​ និងចំនុចមួយទៀតត្រូវចេះសន្សំ ទឹក ភ្លើង ផងដែរ។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ដល់នូវការណែនាំទៅកាន់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលនូវ៣ចំនុចសំខាន់:
១- ត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិអោយប្រជាពលរដ្ឋអោយបានឆាប់។
២- ត្រូវបន្តខិតខំដោះស្រាយជំលោះដីធ្លី ជាពិសេសការដោះក្រៅប្រព័ន្ធតុលាការ ។
៣-ត្រូវខិតខំបន្តដោះស្រាយដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់មន្ត្រីរាជការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អោយជូបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យក្នុងការងារជាបន្តបន្ទាប់ទៀត។ មុននឹងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់គ្រឿងឥស្សរិយយសដល់មន្ត្រីមានស្នាដៃ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មួយចំនួនផងដែរ។

ក្នុង​ឧកា​ស​នេះ​​ដែ​រ​ ស​ម្តេ​ច​ ​ហ៊ុ​ន​ ​សែ​ន​ ​ប​ញ្ជ​ក់​​ថា ​​ចំ​ពោះ​​​កា​រ​បើ​ក​​​​ខារ៉ាអូ​ខេ​ ​ឌី​​​ស្កូ​​​ថេ​​​ក​ ​ខេ​​​ធី​​​វី​ ​និ​ង​​​រ​ង្គ​សា​ល​​​គឹ​​​ត្រូ​វ​​​​រ​ង់​ចាំ​​​ក្រោ​យ​​​ថ្ងៃ​​​៣​០ ​ខែ​វិ​ច្ឆិ​កា​​។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅថ្ងៃនេះ​បានបញ្ជាក់​ច្បាស់​ហើយ​ថា ចំពោះ​ការបើក​ខារ៉ាអូខេ ខេ​ធី​វី ឌី​ស្កូ​ថេ​ក​និង​រង្គសាល​ទ្បើង​វិញ គឹ​ត្រូវ​រង់ចាំ​ក្រោយ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​សិន​។​
តា​ម​​​អ្វី​ដែ​ល​​​ស​ម្តេ​ច​​​លើ​ក​ទ្បើ​ង ​​​គឺ​​​ប្រ​ហែល​ជា​​​​ត្រូ​វ​​​រ​ង់​ចាំ​​​មើ​ល​​​កា​រ​បើ​ក​​​ប្រ​ទេ​ស​​​ជា​​​ប​ណ្តើ​រ​ៗ​ តើ​​​​ស្ថា​ន​ភា​ព​​​នៃ​​​កូ​​​វី​​​ង​​​១​៩​ ​ប្រែ​ប្រួ​ល​​​យ៉ា​ង​ដូ​ច​ម្តេ​ច​ ​ខ​ណ​ដែ​ល​​​ប​ច្ចុ​ប្ប​ន្ន​នេះ​ ស្ថា​ន​ភា​ព​​​កូ​​​វី​ដ​​​១​៩​​​នៅ​​​ក​ម្ពុ​​​ជា​មា​ន​​​លក្ខ​ណៈ​​ល្អ​ប្រ​សើ​រ​ ។
​​សម្តេ​ច​ ​ហ៊ុ​ន​ ​សែ​ន​ ​អ​នុ​ញ្ញា​តិ​​​ឲ្យ​​​រៀ​ប​​​អា​ពា​ហ៍​​ពិពា​ហ៍​ ​តែ​​​ភ្ញៀ​វ​​​​ចូ​ល​រួ​ម​​ត្រូ​​វ​មា​ន​​​ក​ម្រិ​ត​​​។​ ស​ម្តេ​ច​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋម​ន្ត្រី​​​ក​ម្ពុ​ជា​ ​នៅ​ថ្ងៃ​នេះ​​​បា​ន​​​ថ្លែ​ង​​​ជា​​​សា​ធា​រ​ណ​​ថា​ ​កា​រ​រៀ​ប​​​អា​ពា​ហ៍​ពិ​ពា​ហ៍​​​ត្រូ​វ​បា​ន​​អ​នុ​ញ្ញា​តិ​​​ឲ្យ​​​រៀ​បចំ​ ​តែ​​​ស​ម្រា​ប់​​​ភ្ញៀ​វ​​​ចូ​ល​រួ​ម​​​សុំ​​​ត្រឹម​​​​២​០​០​​នា​ក់​​​ទៅ​បា​ន​​​​ហើ​យ​ ​ហើ​យ​​​ចំ​នួ​ន​​​នេះ​​​មិ​ន​​​គិ​ត​ដ​ល់​​​ម្ចា​ស់​​ដើម​ការ​ ​ចុ​ង​ភៅ​ ​អ្ន​ក​រ​ត់​​​តុ​​​និ​ង​​​ក្រុម​​​ត​ន្ត្រី​​​នោះ​ទេ​​​។​​​​សម្តេ​ច​​​ប​ញ្ជា​ក់​ថា​ ​ភ្ញៀ​​វ​​​ប៉ុ​ណ្ណឹ​ង​​​គឺ​​​ស​ម​រ​ម្យ​​​ហើ​យ​ ​ហើ​យ​​​ពេ​ល​​​ច​ប់​​​កូ​​​វី​ដ​​​ចាំ​​​រៀ​ប​កា​រ​​​ម្ត​ង​ទៀ​ត​​​ទៅ​ ​ប្រ​សិ​ន​បើ​​​ច​ង់​​​រៀ​ប​ចំ​​​ឲ្យ​​​ធំ​​​ជា​ង​​​នេះ​​​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *