ខេត្តឧត្តរមានជ័យ ៖ ផ្លូវជាតិលេខ៦៨ត្រូវបានក្រុមការងារថែទាំផ្លូវរបស់មន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យធ្វើការជួសជុលឡើងវិញ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុច សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ប្រភពពីលោក ឈុន វណ្ណ: ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខងារជាមេកាថែទាំផ្លូវរបស់មន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់អ្នកយកពត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២១ វេលាម៉ោង៩និង៥៦នាទីថា ចំពោះការចុះជួសជុលផ្លូវជាតិលេខ៦៨នៅត្រង់ចណុចខាងលើនេះដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោក ឈឿង ផល្លាង ប្រធានមន្ទីរចាត់ឲ្យមន្ត្រីយើងចុះជួសជុលផ្លូវជាតិដែលរងការខូតខាតជាច្រើនកន្លែង ហើយបានប្រើថ្មប្រភេទថ្មម៉ិច ស្រោចកៅស៊ូអ៊ុតពីរជាន់។
គួររំលឹកថា បើតាមការឲ្យដឹងពីលោកមេកាថែទាំផ្លូវខាងលើដដែលបានឲ្យដឹងទៀតដែរថា ក្រុមការងាររបស់លោក និងបន្តចុះស្ថាបនាជួសជុលផ្លូវជាតិដែលខូតខាតជាច្រើនខ្សែទៀតជុំវិញខេត្តជាបន្តបន្ទាប់ផងដែរ ៕