មាន​តែ​អ្នក​បាន​សាង « ស្នាដៃ » ទេ ទើប​មាន​« ស្នាដៃ » ចារ​លើ​ក្រាំង​ប្រវត្តិសាស្ត្រ​ជាតិ !

​មាន​មនុស្ស​បី​ប្រភេទ​និន្នាការ ដែល​បាន​ចាត់ទុក​មេដឹកនាំ​កម្ពុជា​រូបនេះ​ជា​គោលដៅ​ប្រឆាំង​និង​ជា​សត្រូវ​របស់​ខ្លួន​គឺ :

?? ក្រុម​មាន​និន្នាការ « សាធារណរដ្ឋ​និយម » ដែល​បាន​ឃុបឃិត​គ្នា​លក់​អធិបតេយ្យភាព​ជាតិ​អោយ​បរទេស​ដើម្បី​មហិច្ឆតា​អំណាច​ខ្លួន ធ្វើ​រដ្ឋប្រហារ​សម្តេចព្រះ​នរោត្តម​សីហនុ​ថ្ងៃ​១៨ មិនា ឆ្នាំ​១៩៧០ ។ បច្ចុប្បន្ន​ក្រុម​មនុស្ស​នេះ​នៅ​សេសសល់​មួយចំនួន​ភៀសខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ក្រោយ​ចាញ់​សង្គ្រាម​ឆ្នាំ​១៩៧៥ ។​

?? ក្រុម​ដែល​មាន « និន្នាការ​ក្រហម » ក្រុម​នេះ​ក៏​នៅ​មាន​រស់​នៅ​ក្រៅប្រទេស ក្រោយ​របប​របស់​គេ​ត្រូវ​បាន​ដួលរលំ​ក្នុង​ឆ្នាំ​១៩៧៩ ។

?? ក្រុម​តាំងខ្លួន​ជា​អ្នកប្រជាធិបតេយ្យ តែ​និន្នាការ​របស់​គេ​ល្បាយ​ដោយ​សាធារណរដ្ឋ​និយម​និង​ខ្មែរក្រហម​និយម ។ ក្រុម​នេះ​គេ​បាន​យក​មាគ៌ា​នយោបាយ​របស់​ក្រុម​សាធារណរដ្ឋ​និយម​នាទ​ស​វត្ស​៧០​មក​ដើរ​បន្ត​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ផែនការ​យុទ្ធសាស្ត្រ​របស់​គេ​គឺ « បដិវត្ត​ពណ៌ » ផ្តួលរំលំ​សម្តេច​ហ៊ុន​សែន ដោយ​មាន​ក្រុម​អ្នកនយោបាយ​អភិរក្សនិយម​អាមេរិក​មួយចំនួន​ជា​អ្នកផ្តល់​យុទ្ធសាស្ត្រ ។​

​បច្ចុប្បន្ន មនុស្ស​ទាំង​បី​ប្រភេទ​និន្នាការ​នេះ​ពួកគេ​បាន​និង​កំពុង​រួមគ្នា​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ទាញ​កម្ពុជា​អោយ​វិល​ទៅរក​គន្លង​មេរៀន​អតីតកាល​វិញ ប៉ុន្តែ​ពួកគេ​ត្រូវ​ទទួល​បរាជ័យ​និង​នៅតែ​ចិញ្ចឹម​មហិច្ឆតា​អនុវត្ត​ផែនការ​របស់​គេ​ជា​និច្ច ។ កម្ពុជា​ពិតជា​មាន​ភ័ព្វសំណាង ដែល​បាន​ទប់ស្កាត់​និង​ចាត់វិធានការ​ទាន់​ពេល​វេលា​ចំពោះ​អំពើ​ក្បត់ជាតិ​របស់​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បើ​មិន​ដូច្នោះ​ទេ សង្គ្រាម​នឹង​ផ្ទុះឡើង​កាលពី​ឆ្នាំ​២០១៣ ហើយ​មកដល់ពេលនេះ យើង​ក៏​មិន​បានដឹង​ពី​ស្ថានភាព​ប្រទេស​យើង​យ៉ាងណា​ដែរ ។ ស្ថិត​ក្នុង​បរិបទ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប្រជាពលរដ្ឋ​កម្ពុជា​បាន​សម្រេចចិត្ត​យ៉ាង​ត្រឹមត្រូវ​បំផុត​ក្នុង​ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​និរន្តរភាព​« សន្តិភាព » ដោយ​ផ្តល់​ទំនុកចិត្ត​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​ក្នុង​ការដឹកនាំ​ប្រទេស ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *