នា​យ​ករ​ដ្ឋ​ម​ន្ត្រី​​​ទ្បា​វ ​​​បា​ន​​​អ​ញ្ជើ​ញ​​​ម​ក​ដ​ល់ ​​​ប្រ​ទេ​ស​​​ក​ម្ពុ​ជា​​​ហើ​យ ​​​ដើ​ម្បី​​​​បំពេ​ញ​​​ទ​ស្សន​កិ​ច្ច​​​ផ្លូ​វ​​ការ​ ​រ​យៈពេ​ល​​​ពី​រ​​​ថ្ងៃ​​​​

រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​៖​ នៅ​​​ព្រឹ​ក​​​ថ្ងៃ​ទី​​​២​៩​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​​​២​០​២​១​ ​នេះ​ ​លោ​ក​ ​ផ​ន​​​ខាំ​ ​វី​​​ផា​​វ៉ា​ន់​ ​(​P​h​a​n​k​h​a​m​ ​V​i​p​h​a​v​a​n​h​)​ ​នាយ​​ករ​​ដ្ឋ​ម​ន្ត្រី​​​ឡា​វ​​​ ​បា​ន​​​អ​ញ្ជើ​ញ​​​ម​ក​ដ​ល់​​​រា​ជ​ធា​​នី​​​ភ្នំ​ពេ​ញ​​ហើ​យ​ ​ដើ​ម្បី​​​បំ​ពេ​ញ​​​ទ​​ស្ស​ន​កិ​ច្ច​​​ផ្លូ​វ​កា​រ​ ​រ​យៈ​ពេ​ល​​​ពី​រ​​​ថ្ងៃ​​​នៅ​​​ក​ម្ពុ​ជា​ ​ដោ​យ​​​ផ្តើ​ម​​​ចា​ប់​ពី​​​ថ្ងៃ​ទី​​​២៩​ ​ដ​​ល់​​​ថ្ងៃទី​​​​៣០​​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​​​២​០​២​១​​​។

យោងតាម​ក្រសួងការបរទេស​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ នឹង​ក្រាបថ្វាយបង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង​។ ទន្ទឹម​នោះ​លោក​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ ក៏​នឹង​អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

ចំណែក​សម្ដេច​តេ​ជោ ហ៊ុន សែន និង លោក​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ នឹងមាន​កិច្ចប្រជុំ​ពិភាក្សា​លើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមទាំង​ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បញ្ហា​តំបន់ និង​អន្តរជាតិ​នានា ដែលជា​ចំណាប់អារម្មណ៍ និង​ក្តីបារម្ភ​រួម​។​

លោក​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ ក៏នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និង​នៅ​មណ្ឌប ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *