រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រកាសបើកការប្រកួតកីឡាវាយកូនហ្គោល «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីលើកទី៥» ដែលប្រារព្ធធ្វើឡើងនៅទីលានវាយកូនហ្គោលវឌ្ឍនៈហ្គោលរីសត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។