អន្តរជាតិ ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់បង្ហោះនូវមីស៊ីលផ្លោង ១ គ្រាប់ទៀត នៅថ្ងៃអង្គារនេះ។ ទន្ទឹមនោះ ការបាញ់បង្ហោះលើកចុងក្រោយបង្អស់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បញ្ជាក់ថា ប្រទេសនេះ បានសាកល្បងដោយជោគជ័យនូវមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ទើបតែអភិវឌ្ឍថ្មីផងដែរ ។
ដោយឡែក ប្រភពពីរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា មីស៊ីលផ្លោងនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រ នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ហើយមិនមានរបាយការណ៍បង្ហាញពីការខូចខាតដល់កប៉ាល់ ឬយន្តហោះនោះទេ៕
គួរបញ្ជាក់ថា ក្នុងរយៈពេលតិចជាង ១ សប្ដាហ៍ កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីលបានដល់ទៅ ២ គ្រាប់ ដែលសុទ្ធសឹងតែជាមីស៊ីល ទើបតែនឹងអភិវឌ្ឍបានថ្មីៗ ៕