ខេត្តព្រះវិហារ ៖ យោងតាមផេកផ្លូវការរបស់អាជ្ញាធរមីនបានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១១៖៣០ នាទី មានករណីផ្ទុះមីនតោននៅភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យបុគ្គលិកកំទេចគ្រាប់ (EOD) របស់អង្គការដោះមីនកម្ពុជា (CSHD) ចំនួន ០៣នាក់ ស្លាប់ និង០១នាក់រងរបួសកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកងពល ក្នុងពេលប្រតិបត្តិការដោះស្រាយសំណើររបស់ប្រជាពលរដ្ឋ។
អាជ្ញាធរមីនសូមចូលរួមរំលែកមរណ:ទុក្ខជាមួយគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លាតឃ្លាឡើយ និងសូមបួងសួងបុគ្គលិកដែលកំពុងសំរាកព្យាបាលឆាប់ជាសះស្បើយ៕