ខេត្តកែប ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ខាងមុខក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នឹងនាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានគណ:កម្មាធិការទី៧ រដ្ឋសមាភានិង ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រមាណជាង៣០០ នាក់ ចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ របៀបរស់នៅបែបគន្លងថ្មី វិធានការរបស់សុខាភិបាល ៣ការពារ ៣កុំ សង្គ្រោះបឋម ព្រមទាំង ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង ១០០០ នាក់ ដោយឥតគិតថ្លៃ មិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា និន្នាការនយោបាយឡើយ នៅអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប សង្កាត់កែប ក្រុងកែប ខេត្តកែប បេសកកម្មលើកទី ៣៥៦ របស់ខ្លួន ។